អានតួអត្ថបទ
កម្ពុជា

លំនៅឋាន​មាន​តម្លៃ​សមរម្យ​ជាង ៥​ពាន់​ខ្នង​បន្ថែម​ទៀត​ នឹង​បើក​ការដ្ឋាន​សាង​សង់​នៅ​ថ្ងៃ​ទី​ ១ ឧសភា ឆ្នាំ ២០១៧

គម្រោង​លំនៅឋាន​មាន​តម្លៃ​សមរម្យ​សម្រាប់​មន្រ្តី​រាជការ កង​កំលាំង​ប្រដាប់​អាវុធ និង​ប្រជាពលរដ្ឋ​ដែល​មាន​ប្រាក់​ចំណូល​ទាប និង ជន​ងាយ​រងគ្រោះ​របស់​ក្រុម​ហ៊ុន​ថ្មី​មួយ​ទៀត នឹង​បើក​ការដ្ឋាន​សាង​សង់​នៅ​ថ្ងៃ​ទី ១ ខែ​ឧសភា ឆ្នាំ ២០១៧ ខាង​មុខ​នេះ។ នេះ​បើ​តាម ការ​ប្រកាស​ឱ្យ​ដឹង​នៅ​ក្នុង​ពិធី​ចុះ​អនុស្សរណៈ​យោគ​យល់​គ្នា​រវាង​អគ្គនាយក​លំនៅឋាន​នៃ​ក្រសួង​រៀប​ចំដែ​នដី នគរូបនីយកកម្ម និង​ សំណង់ និង​ក្រុមហ៊ុន ប៊ុន ជេស្ន គ្រុប នៅ​ព្រឹក​ថ្ងៃ​ទី ២ មីនា​នេះ ។

រូបភាពតំណាង៖​ លំនៅឋាន​មាន​តម្លៃ​សមរម្យ​ជាង ៥​ពាន់​ខ្នង​បន្ថែម​ទៀត​ ​នៅ​ថ្ងៃ​ទី​ ១ ឧសភា ឆ្នាំ ២០១៧
រូបភាពតំណាង៖​ លំនៅឋាន​មាន​តម្លៃ​សមរម្យ​ជាង ៥​ពាន់​ខ្នង​បន្ថែម​ទៀត​ ​នៅ​ថ្ងៃ​ទី​ ១ ឧសភា ឆ្នាំ ២០១៧ ©វណ្ណារ៉ា/RFI
ផ្សាយពាណិជ្ជកម្ម

តាម​អនុស្សរណៈ​យោគ​យល់​គ្នា​ខាង​លើ​នេះ ក្រុមហ៊ុន ជេស្ឋ គ្រុប និង​ចាត់​ចែង​អនុវត្ត​គម្រោង​អភិវឌ្ឍ​លំនៅឋាន​មាន​តម្លៃ​សមរម្យ​ទី​មួយ​លើ​ផ្ទៃ​ដី​ទំហំ ៨២​ម៉ឺន​២១៦០​ម៉ែត្រ​ការ៉េ ដែល​មាន​ចង្ងាយ ២១​គីឡូម៉ែត្រ​ពី​វត្ត​ភ្នំ ស្ថិត​នៅ ភូមិ​ស្លែង​ដី​ដុះ ឃុំ​ព្រែក​តា​ទែន ស្រុក​ពញាឮ ខេត្ត​កណ្តាល ។

លំនៅឋាន​មាន​តម្លៃ​សមរម្យ​នេះ​នឹង​សាង​សង់ ចំនួន ៥៣៤០​ខ្នង ក្នុង​នោះ​ប្រភេទ​លំនៅឋាន​ទំហំ (៤,១ម x ១៣ម) មាន​ចំនួន ៨៦៤​ខ្នង និង​ប្រភេទ​លំនៅឋាន​ទំហំ (៥,១x៧,២ម) មានចំនួន ៤៤៧៦​ខ្នង ។

ទន្ទឹម​នឹង​នេះ​ដែរ កាល​ពី​ថ្ងៃ​ទី ៧​មករា ឆ្នាំ ២០១៧ កន្លង​ទៅ ក្រុមហ៊ុន​វើលដ៍​ប្រីត​លែន ខូអែល​ធី ឌី របស់​លោក​ឧកញ៉ា សៀរ រិទិ្ធ បាន​បើក​ការដ្ឋាន​សាង​សង់ គម្រោង​ផ្ទះ​លែ្វង​ដែល​មាន​តម្លៃ​សមរម្យ​នេះ​ដែរ ស្ថិត​នៅ​ភូមិ​កោះ​គ​ ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្ត​កណា្តល។ លំនៅដ្ឋាន​វគ្គ​ទី​ ១ ចំណាយ​ថវិកា​ជិត ៦០​លាន​ដុល្លារ​អាមេរិក ។ លំនៅឋាន​នេះ ផ្តល់​ជូន​សម្រាប់​តែ​គ្រួសារ​មន្តី្រ​រាជការ កង​កម្លាំង​ប្រដាប់​អាវុធ មន្រ្តី​ចូល និវត្តន៍ និង ជន​ពិការ ដែល​មាន​ចំណូល​ទាប​និង​មធ្យម​ប៉ុណ្ណោះ ។ ហើយ​ការ​បង់​រំលោះ​ត្រឹម ១​ខែ ៨០​ដុល្លារ ក្នុង​រយៈ ២០​ឆ្នាំ ។

គួរ​រំលឹក​ជូន​ថា លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែន​ដី នគរ​រូបនីយ​កម្ម និង សំណង់ បាន​លើក​ឡើង​ថា ផ្ទះ​ដែល​ចាប់​ផ្តើម​សាង​សង់​នេះ មិន​មែន​ជា​ចេះ​តែ​ធ្វើ​ឱ្យ​ចេះ​តែ​បាន​នោះ​ទេ ! ដូច​ធ្វើ​ផ្ទះ​ជាប់​គ្នា​រហូត ដូច​សំបុក​ចាប ខ្វះ​គុណភាព គឺ​មិន​មែន​នោះ​ទេ! ព្រោះ​មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​សម​ស្រប មាន​សួន​ច្បារ មាន​សាលារៀន និង មន្ទីរពេទ្យ​ជា​ដើម ។ ព្រោះ​លោក ចង់​ធ្វើ​ផ្ទះ​នេះ​ឱ្យ​កា្លយ​ជា​ផ្ទះ​តាម​បែប​សហគមន៍ ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ