ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 14/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 13/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 13/10 12h00 GMT
កម្ពុជា

​លោក រៀល ខេមរិន្ទ៖ ​បើ​បក្ស​ត្រូវ​បាន​តុលាការ​រំលាយ​ហើយ ​តើ​ខ្ញុំ​មាន​បក្ស​ឯណា​ដែល​ត្រូវ​ក្បត់​

media លោក រៀល ខេមរិន្ទ @RFI

ក្រសួង​មហាផ្ទៃ​កាល​ថ្ងៃទី១៨ ខែកញ្ញា ម្សិល​មិញ បាន​សម្រេច​ទទួល​ចុះ​ឈ្មោះ «គណ​បក្ស​ខ្មែរ​អភិរក្ស​និយម» របស់​លោក រៀល ខេមរិន្ទ ក្នុង​បញ្ជី​គណ​បក្ស​នយោ​បាយ​នៅ​ក្រសួង​មហាផ្ទៃ​។ លោក រៀល ខេមរិន្ទ អតីត​តំណាង​រាស្ត្រ​គណ​បក្ស​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ ដែល​បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ បន្ទាប់​ពី​តុលា​ការ​កំពូល​ចេញ​សាល​ដីកា​រំលាយ​កាល​ពី​ដើម​ឆ្នាំ​២០១៨ ថ្លែង​ថា លោក​បង្កើត​គណ​បក្ស​នេះ​ឡើង​គឺ​ដើម្បី​ចូល​រួម​ដោះ​ស្រាយ​បញ្ហា​ជាតិ ដូច​ជា​បញ្ហា EBA ជា​ដើម​។ តាម​លោក រៀល ខេមរិន្ទ ការ​បង្កើត​គណ​បក្ស «ខ្មែរ​អភិរក្ស​និយម» នេះឡើង​គឺ​ជា​គំនិត​របស់​លោក​ផ្ទាល់​ដើម្បី​បន្ត​ជីវិត​នយោ​បាយ​ឡើង​វិញ និង​ថា​ការ​បង្កើត​គណ​បក្ស​ថ្មី​នេះ មិន​មែន​ជា​ការ​ក្បត់​បក្ស​ចាស់​ឡើយ​។ 

សូមស្តាប់ប្រសាសន៍លោក រៀល ខេមរិន្ទ ដែលរៀបចំឡើងដោយ ញឹម សុផល៖ 19/09/2019 ស្តាប់

សូម​ជម្រាប​អស់​លោក​អ្នក​ស្តាប់​វិទ្យុ​បារាំង RFI ថា​កិច្ច​សម្ភាសន៍​ទាំង​ស្រុង​ជាមួយ​លោក រៀល ខេមរិន្ទ នឹង​មាន​ចាក់​ផ្សាយ​នៅ​ក្នុង​កម្មវិធី​ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង នៅ​ក្នុង​ការ​ផ្សាយ​នា​យប់​ថ្ងៃ​ព្រហស្បតិ៍​នេះ វេលា​ម៉ោង ៧​ទៅ​ម៉ោង​៨​យប់​។

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ