ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
បញ្ហាឡើងថ្លៃផ្ទះជួល៖ សហជីពជំរុញឲ្យអនុវត្តតាមច្បាប់ស្តីពីភតិសន្យាឬច្បាប់ផ្ទះជួល
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:១៣
កាលពីល្ងាចថ្ងៃអាទិត្យ កម្មករ-កម្មការនី និងអ្នកជួលផ្ទះរាប់រយនាក់ បានផ្ទុះការវ៉ាបិទច្រកចេញចូល នៅតំបន់ផ្ទះជួលមួយកន្លែងក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ បន្ទាប់ពីម្ចាស់ផ្ទះ តម្លើងថ្លៃបន្ទប់ជួលពី៥ដុល្លារ ទៅ២០ដុល្លារក្រោយពួកគេត្រឡប់ពីចូលឆ្នាំវិញ។ ក្រោយពីមានការស្របសម្រួលដោយអាជ្ញាធរ ម្ចាស់ផ្ទះយល់ព្រមពន្យាពេល៣ខែទៀតទើបឡើងថ្លៃបន្ទប់ជួល។ ប៉ុន្តែខាងសហជីពវិញជំរុញឲ្យរដ្ឋាភិបាលយកច្បាប់ស្តីពីភតិសន្យាឬច្បាប់ផ្ទះមកអនុវត្តន៍។