អានតួអត្ថបទ
កម្ពុជា-សង្គម

​អ្នក​ជំនាញ​អចលន​ទ្រព្យ​៖ ការ​បិទ​ហ្គេម​អន​ឡាញ​ ធ្វើ​ឱ្យ​វិស័យ​អចលន​ទ្រព្យ​នៅ​តំបន់​សំខាន់​បី​ជួប​បញ្ហា​

អ្នក​ជំនាញ​អចលន​ទ្រព្យ​នៅ​កម្ពុជា បាន​លើក​ឡើង​ថា នៅ​ពេល​នេះ តំបន់​សំខាន់ៗ​ចំនួន​បី​របស់​កម្ពុជា គឺ​ក្រុង​ព្រះសីហនុ បាវិត និង ប៉ោយប៉ែត កំពុង​ជួប​បញ្ហា​លើ​ការ​ទិញ-លក់ និង​ជួល​អចលន​ទ្រព្យ​។ ការ​ជួប​បញ្ហា​នេះ គឺ​ដោយ​សារ​រដ្ឋា​ភិបាល​កម្ពុជា​បាន​សម្រេច​បិទ​អាជីវកម្ម​ហ្គេម​អន​ឡាញ​ដែល​នេះ​ធ្វើ​ឱ្យ​ជន​ជាតិ​ចិន​ដែល​ធ្វើ​អាជីវកម្ម​នេះ​ចាក​ចេញ​ពី​កម្ពុជា​។ ប៉ុន្តែ​អ្នក​ជំនាញ​អះអាង​ថា បញ្ហា​នេះ​អាច​ដោះ​ស្រាយ​បាន បើ​សិន​កម្ពុជា​អាច​ទាក់​ទាញ​ការ​វិនិយោគ​ផ្សេង​មក​ជំនួស​អាជីវកម្ម​ហ្គេម​អន​ឡាញ​នេះ​។ 

អគារនានាក្នុងទីក្រុងភ្នំពេញ
អគារនានាក្នុងទីក្រុងភ្នំពេញ @Internet
ផ្សាយពាណិជ្ជកម្ម

លោក អ៊ា ចរិយា ប្រធាន​ភ្នាក់ងារ​អចលន​ទ្រព្យ​ខ្មែរKL បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ថា ការ​ត្រឡប់​ទៅ​វិញ​របស់​ជន​ជាតិ​ចិន​ដោយ​សារ​ការ​បិទ​អាជីវ​កម្ម​ហ្គេម​អន​ឡាញ បាន​ធ្វើ​ឱ្យ​ការ​វិនិយោគ​លើ​វិស័យ​អចលន​ទ្រព្យ​មួយ​ចំនួន​នៅ​ក្រុង​បាវិត ប៉ោយ​ប៉ែត ជា​ពិសេស ក្រុង​ព្រះ​សីហនុ​តែ​ម្តង​បាន​ធ្លាក់​ចុះ​។ លោក​សង្កេត​ឃើញ​ថា នៅ​ពេល​នេះ សកម្ម​ភាព​ទិញ-ដូរ និង ជួលដី ឬ ជួល​អាគារ​នៅ​តំបន់​សំខាន់ៗ​ទាំង​បី​នេះ មាន​ស្ថាន​ភាព​ស្ងាត់ ពោល គឺ​មិន​ផុស​ផុល​ដូច​ពេល​មុនៗ​ឡើយ​។ បើ​តាម​លោកអ៊ា ចរិយា បញ្ហា​ដែល​កំពុង​កើត​មាន​នៅ​តំបន់​ទាំង​នេះ មិន​អាច​មើល​ស្រាល​បាន​ទេ ព្រោះ​វា​អាច​ទាញ​តំបន់​ផ្សេងៗ​ទៀត​ឱ្យ​មាន​បញ្ហា​ដូច​គ្នា​នេះ​ដែរ​។

ក៏​ប៉ុន្តែ​លោក​ឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល និង​ជា​អគ្គនាយក​ក្រុមហ៊ុន WorldBridge Group វិញ បាន​អះអាង​ថា ការ​ធ្លាក់​ចុះ​នៃ​វិស័យ​អចលន​ទ្រព្យ​នៅ​តំបន់​ទាំង​នេះ មិន​បាន​ប៉ះ​ពាល់​ដល់​វិស័យ​អចលន​ទ្រព្យ​ទាំង​មូល​នៅ​កម្ពុជា​ឡើយ​។ ជាក់​ស្តែង នៅ​រាជ​ធានី​ភ្នំពេញ លោក​ឧកញ៉ា សៀ ឫទ្ធី បាន​គូស​បញ្ជាក់​ថា មិន​រង​ផល​ប៉ះ​ពាល់​អ្វី​ទេ គឺ​តម្លៃដី ផ្ទះ និងខុនដូរ​ជា​ដើម​នៅ​តែ​មាន​តម្លៃ​ថ្លៃ​ដដែល​។

ចំណែក លោក​ច្រឹក​ សុ​ខនីម​ ដែលជាប្រធាន​សមាគម​អ្នក​វាយតម្លៃ ​និង ​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បានអះ​អាង​ថា បញ្ហានេះបានប៉ះពាល់តែទៅលើការជួលដី ផ្ទះ ឬ អាគារតែប៉ុណ្ណោះ គឺមិនប៉ះពាល់​ដល់ការទិញ-លក់អចលនទ្រព្យឡើយ។ ស​ម្រាប់លោក​ច្រឹក​ សុ​ខនីម​ បញ្ហានេះមិនធំដុំទេ ព្រោះវាមិនបង្កឱ្យ​ប៉ះពាល់​ក្នុងរយៈពេលយូ​រដល់វិស័យអ​ចលនទ្រព្យនៅកម្ពុជា។ ប៉ុន្តែ លោកអ៊ា ចរិយា មើលឃើ​ញថា បញ្ហានេះ អា​ចនឹងអូសបន្លាយទៅឆ្នាំក្រោយៗទៀត បើសិនមិនមានដំណោះ​ស្រាយ។ ដំណោះស្រា​យដែលល្អ​សម្រាប់លោ​កអ៊ា ចរិយា​ គឺរដ្ឋាភិបាលត្រូវធ្វើយ៉ាងណា​គៀងគរកា​រវិនិយោគពីបរ​ទេសឱ្យបានច្រើ​នបន្ថែមទៀត និង លើ​កទឹកចិត្តឱ្យ​មានការវិនិ​យោគលើអាជី​វកម្មផ្សេ​ងក្រៅពីអាជី​វកម្មហ្គេ​មអនឡា​ញនេះ។

សូមបញ្ជា​ក់ថា រដ្ឋាភិបា​លកម្ពុជាកា​លពីខែសីហាកន្ល​ងទៅ បានសម្រេ​ចបញ្ឈប់ការចេ​ញអាជ្ញាប័ណ្ណ​ឱ្យប្រក​បអាជីវកម្មល្បែ​ងភ្នាល់តាមម៉ាស៊ី​នអេឡិចត្រូនិ​ចអនឡា​ញគ្រប់ប្រ​ភេទទាំ​ងក្នុងនិងក្រៅ​ប្រទេស។ មិ​នតែប៉ុណ្ណោះ រដ្ឋាភិបា​លថែមទាំងបញ្ជាឱ្យអា​ជ្ញាធរកម្ពុជាតា​មដាន និងបង្រ្កា​បនូវអាជីវ​កម្មល្បែងភ្នា​ល់តាមម៉ា​ស៊ីន​អេឡិ​ចត្រូនិចអ​នឡាញនេះថែ​មទៀត។ ក្រោយ​ការសម្រេ​ចនេះ គេស​ង្កេតឃើ​ញថា ជនជា​តិចិនជាច្រើ​នរយនាក់ទាំ​ងប្រុស ទាំងស្រីបានសម្រុ​កចាកចេញ​ពីប្រទេសកម្ពុជា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ