អានតួអត្ថបទ
កម្ពុជា

មហោស្រព​តន្ត្រី និង​ចម្រៀង​ថ្នាក់​ជាតិ​ឆ្នាំ​២០១៥​ ប្រកាស​ជ័យ​លាភី

ការ​ប្រលង​តន្ត្រី និង​ចម្រៀង​ថ្នាក់​ជាតិ​នៅ​ឆ្នាំ២០១៥ ដែល​មាន​រយៈ​ពេល៦សប្តាហ៍ បាន​បិទ​បញ្ចប់​ដោយ​ផ្តល់​កិត្តិយស​លេខ​១ទៅ​ក្រុម​តន្ត្រី​មកពី​ខេត្ត​ប៉ៃ​លិន លេខ​២បាន​ទៅ​ក្រុម​តន្ត្រី​នៅ​ខេត្តពោធិ៍សាត់ និង​លេខ៣​បាន​ទៅលើ​ក្រុម​តន្ត្រី​ក្នុង​ខេត្តព្រៃវែង។ ថ្វីបើ​គណ:កម្ម​ការរៀបចំ​មហោ​ស្រព​ឆ្នាំនេះ មាន«មោទនភាព» ចំពោះ​បរិមាណ​ក្រុម​តន្ត្រី ដែល​បានដាក់​ពាក្យ​ចូលរួម​ប្រកួត​ប្រជែង​ក៏ដោយ ក៏​មានការ​វាយតម្លៃថា «ព្រលឹង​របស់​តន្ត្រីសម័យ​ខ្មែរ»នៅ​មិនទាន់​រកឃើញ​ឡើយ។

ការហាត់ សម្ដែង របស់ យុវជន​សម្រាប់​មហោស្រព​សិល្បៈ​យុវជន​ទូទាំង​ប្រទេស​ នា​ពេល​កន្លង​មក​
ការហាត់ សម្ដែង របស់ យុវជន​សម្រាប់​មហោស្រព​សិល្បៈ​យុវជន​ទូទាំង​ប្រទេស​ នា​ពេល​កន្លង​មក​ គេហទំព័រក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
ផ្សាយពាណិជ្ជកម្ម

មហោស្រព​តន្ត្រី និង​ចម្រៀង​ថ្នាក់​ជាតិ​ឆ្នាំ២០១៥ទទួលបាន​បទ​ចម្រៀង​ចំនួន៤៨បទ និង​សិល្ប:ករ សិល្បៈការិនី​ចំនួន១៨៦នាក់ ដែល​បាន​ចូលរួម​ប្រកួតប្រជែង​យក​តំណែង​ជើងឯក​ឆ្នាំ២០១៥។

 
ក្រោម​ល័​ក្ខ​ខ​ណ្ឌ័​ថា ក្រុម​តន្ត្រីនីមួយៗមាន​សមាជិក​មិន​លើសពី១០នាក់ និពន្ធ​បទ​ភ្លេង សម្រួល​តន្ត្រី និង​ទំនុកច្រៀង​ថ្មី សម្រាប់​បទ​ចម្រៀង​ចំនួន០២បទ ក្រុម​តន្ត្រី​មកពី​ខេត្ត​បៃ​លិ​ន​ដណ្តើមបាន​ជ័យលាភី​លេខ១ ក្រុម​តន្ត្រី​មកពី​ខេត្តពោធិ៍សាត់​ជាប់​ចំណាត់ថ្នាក់​ទី២ និង​ក្រុម​តន្ត្រី​មកពី​ខេត្តព្រៃវែង​ឈរ​នៅ​លំដាប់​ទី។

«គណ:កម្ម​ការរៀបចំ​មហោស្រព​មាន​មោទនភាព​យ៉ាង​ក្រៃលែង ចំពោះ​បរិមាណ​ក្រុម​តន្ត្រី»។ នេះ​ជា ការ​ថ្លែង​របស់លោក ជា ច័ន្ទ​បរិបូរណ៍ ដែលជា​អនុប្រធាន​ប្រចាំការ​នៃ​មហោស្រព​តន្ត្រី​ចម្រៀង​សម័យ​ថ្នាក់ជាតិ​ឆ្នាំ២០១៥ ដែល​បាន​បិទ​បញ្ចប់ទៅ​កាលពី​ថ្ងៃ​សៅរ៍ ទី២៩ ខែសីហា ឆ្នាំ២០១៥។

ទន្ទឹមនឹង​នេះដែរ លោក ជា ច័ន្ទ​បរិបូរណ៍ ដែលជា​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​ផង និង​ជា​អ្នក​តំណាងឱ្យ​គណៈកម្មការ​ផ្តល់​ពិន្ទុ​ផង បានឱ្យដឹងថា​បន្ថែមទៀត​ថា៖ «ក្នុងចំណោម​បទ​ចម្រៀង​ទាំង៤៨បទ មាន​បទ​ចម្រៀង​ប្រមាណ៨៧ភាគរយ ជា​បទ​ចម្រៀង​បែប​ទសវត្សរ៍​ឆ្នាំ៦០ ឆ្នាំ៧០ និង​ប្រមាណ១៣ភាគរយ​ប៉ុណ្ណោះ ជា​បទ​ចម្រៀង​បែប​យុវវ័យ»។

ក្នុងចំណោម​ចំណុចខ្លាំង និង​ចំណុចខ្សោយ​ជាច្រើន លោក ជា ច័ន្ទ​បរិបូរណ៍ ដែលជា​បណ្ឌិត​ផ្នែក​តន្ត្រី​ផង បាន​ថ្លែង​នៅក្នុង​ឱកាស​បិទ​មហោស្រព​តន្ត្រី និង​ចម្រៀង​ថ្នាក់ជាតិ​ឆ្នាំ២០១៥នោះ​ថា៖ «អ្វីដែល​យើង​ប្រឹងរក​តទៅទៀត គឺ​ព្រលឹង​របស់​តន្ត្រីសម័យ​ខ្មែរ»។
ព្រឹត្តិការណ៍​ឆ្នាំ២០១៥នេះ គឺជា​លើក​ទី៣នៃ​មហោស្រព​តន្ត្រី និង​ចម្រៀង​ថ្នាក់ជាតិ​ដែល​ក្រសួង​ព័ត៌មាន​កម្ពុជា​បានរៀបចំ​ឡើង ដោយ​សហការ​ជាមួយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក៏ដូចជា​ស្ថាប័នរដ្ឋ​មួយចំនួនទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ