អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើ​ទស្សនកិច្ច​លើក​ទី​ពីរ​របស់​លោក​ស្រី​រ៉ូណា ស្មីត នឹង​មាន​ឧទ្ធិពល​អ្វីខ្លះ​លើ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​ស្រី​រ៉ូ​ណា ស្មីត អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ស្តីពី​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា បាន​មក​ដល់​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​២១ មីនា ដើម្បី​ធ្វើ​ទស្សនកិច្ច​រយៈ​ពេល​១០​ថ្ងៃ​ដោយ​គ្រោង​នឹង​បញ្ចប់​ទៅ​វិញ​នៅ​ថ្ងៃ​ទី​៣១ ចុង​ខែ​នេះ។ នេះ គឺ​ជា​ដំណើរ​បំពេញ​ទស្សនកិច្ច​ជា​លើក​ទីពីរ​របស់​លោក​ស្រី​មក​កាន់​កម្ពុជា ចាប់​តាំង​ពី​លោក​ស្រី​ចូល​កាន់​តំណែង​ជំនួស​លោក​សូរិយា ប្រាសាទ​ស៊ូប៊ែរឌី កាល​ពី​ខែ​មីនា ឆ្នាំ​២០១៥ កន្លង​ទៅ។ ដំណើរ​មក​ដល់​របស់​លោក​ស្រី​នៅ​លោក​ស្រីរ៉ូណា ស្មីត នៅ​ពេល​នេះ គឺ​ចំ​ពេល​ដែល​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​អះអាង​ថា កំពុង​ធ្លាក់​ចុះ។ បើ​ដូច្នេះ​ តើ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ស្រី​លើក​នេះ នឹង​ជះ​ឧទ្ធិពល​អ្វីខ្លះ​លើ​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា?

លោកស្រីរ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា
លោកស្រីរ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា @Ministry of Environment
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ