អានតួអត្ថបទ
កម្ពុជា

លោក​ស្រី​រ៉ូណា ស្មីត​៖ ប្រទេស​កម្ពុជា​កំពុង​ខិត​ទៅ​ជិត​ចំនុច​កំពូល​នៃ​គ្រោះថ្នាក់​ហើយ

«មេដឹកនាំ​ដែល​ចេញ​ពី​ការ​បោះឆ្នោត​ទាំង​អស់ មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​ធ្វើ​សកម្មភាព ដើម្បី​ប្រយោជន៍​ដល់​អ្នក​ដែល​ពួក​គេ​តំណាង​ឲ្យ។ ទន្ទឹម​នឹង​មាន​អំណាច ក៏​មាន​នូវ​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​គោរព​សេចក្តី​ថ្លៃថ្នូរ និង​សិទ្ធិ​មនុស្ស​ទាំង​អស់ មិន​មែន​គ្រាន់​តែ​សិទ្ធិ​មាន​ជីវិត​ឯកជន​នោះ​ទេ។» នេះ​គឺ​ជា​បង្ហាញ​នូវ​ការ​ព្រួយ​បារម្ភ​របស់​លោក​ស្រីរ៉ូណា ស្មីត អ្នក​រាយ​ការណ៍​ការ​ពិសេស​អង្គការ​សហប្រជាជាតិ​ស្តី​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ សម្រាប់​បញ្ចប់​បេសសកម្ម​របស់​លោក​ស្រី​ក្នុង​រយៈ​ពេល​១០​ថ្ងៃ​នៅ​កម្ពុជា នៅ​រសៀល​ថ្ងៃ​ទី ៣១ មីនា​នេះ នៅ​ឯ​ស្នាក់​ការ​របស់​អង្គការ​សហប្រជាជាតិ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។

លោកស្រីរ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុ
លោកស្រីរ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុ @Ministry of Environment
ផ្សាយពាណិជ្ជកម្ម

លោក​ស្រី​រ៉ូណា ស្មីត បាន​បញ្ជាក់​យ៉ាង​ច្បាស់​ៗ​ថា ច្បាប់​ទាំង​អស់​ត្រូវ​តែ​បាន​អនុវត្ត​ដោយ​ស្មើ​ភាព​គ្នា និង​ដោយ​យុត្តិធម៌​ ដល់​គ្រប់​គណបក្ស​នយោបាយ និង​សមាជិក​របស់​គណៈ​បក្ស​ទាំង​នោះ ដើម្បី​ធានា​ឲ្យ​មាន​នូវ​កិច្ចការ​ពារ​លំហ​ប្រជាធិបតេយ្យ នៅ​ក្នុង​ដំណើរ​ការ​បោះឆ្នោត។ លោក​ស្រី​បាន​បន្ត​ថា ស្ថានការណ៍​នយោបាយ​ដែល​រាប់​ទាំង ការ​គំរាម​កំហែង​ជា​ថ្មី កិច្ច​ដំណើរ​ការ​នីតិវិធី​របស់​តុលាការ និង​សូម្បី​តែ​ការ​វាយ​ដំ​លើ​រាងកាយ​របស់​សមាជិក គណបក្ស​ប្រឆាំង គឺ​សុទ្ធ​តែ​ជា​ការ​ព្រួយ​បារម្ភ។

ក្រៅពី​ស្ថាន​ភាព​ទូទៅ​នេះ លោក​ស្រី​រ៉ូណា ស្មីត​ក៏​បាន​បង្ហាញ​ពី​បញ្ហា​សិទ្ធិ​ស្រ្តី។ ក្នុង​អំឡុង​ពេល​បំពេញ​បេសសកម្ម​ លោក​ស្រី​បាន​កត់​សម្គាល់​ពី​និន្នាការ​គួរ​ឲ្យ​ភ័យ​ខ្លាច​កាន់​តែ​ខ្លាំង​ឡើង នៅ​ក្នុង​ប្រពៃណី​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ ដែល​អំពើ​ហិង្សា​លើ​ស្រ្តី​ត្រូវ​បាន​គេ​រាយការណ៍​ថា​មិន​មាន​ការ​គោរព​ចំពោះ​សេចក្តី​ថ្លៃថ្នូរ​របស់​មនុស្ស ឬ​សិទ្ធិ​ជន​រងគ្រោះឡើយ​។ លោក​ស្រី​លើក​ឡើង​ទៀត​ថា ភាព​ងាយ​រង​គ្រោះ​ទីពីរ គឺ​តាម​រយៈ​ការ​ខកខាន​ក្នុង​ការ​ការពារ​អត្តសញ្ញាណជន​រង​គ្រោះ រួម​ទាំង​អនីតិជន​បាន​បន្ត​កើត​មាន​ជា​រៀង​រាល់​ថ្ងៃ តាម​ស្ថានភាព​បែប​នេះ។

ក្រៅ​ពី​នេះ​ អ្នក​រាយការណ៍​ការ​ពិសេស​អង្គការ​សហប្រជាជាតិ​ ស្តីពី​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជានេះ​ ក៏​បាន​បង្ហាញ​ពី​បញ្ហា​ស្ត្រី​នៅ​ក្នុង​វិស័យ​កាត់​ដេរ ពលករ​ចំណាក​ស្រុក​ជា​ស្រ្តី និង​ការ​ចូលរួម​របស់​ស្ត្រី​នៅ​ក្នុង​វិស័យ​នយោបាយ​ ជា​ដើម។

បញ្ហា​សិទ្ធិ​របស់​ជនជាតិ​ដើម​ភាគ​តិច​ ក៏​ត្រូវ​បាន​លោក​ស្រី​ស្មីត​ លើក​យក​មក​បង្ហាញ​ដែរ ខណៈ​ដែល​លោក​ស្រី​បាន​ទៅ ​បំពេញ​ទស្សនៈ​កិច្ច​នៅ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង និង​ព្រះវិហារ។ នៅ​ទីនោះ​លោក​ស្រី​បាន​ចូល​ទៅ​ជួប​សហគមន៍​នានា ដែល​រង​ផល​ប៉ះពាល់​ដោយ​ការ​តាំង​ទី​លំនៅថ្មី​ជាក់​ស្តែង ហើយ​ក៏​បាន​ជួប​ជាមួយ​នឹង​អភិបាល​ខេត្ត និង​តំណាង​ក្រុម​ហ៊ុន​ពាក់​ព័ន្ធ​នានាផ​ងដែរ។ ការ​អប់រំ​សិទ្ធិ​មនុស្ស និង​សិទ្ធិ​ទទួល​បាន​ការ​សិក្សា​ក៏​ត្រូវ​បាន​លើក​យក​មក​ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ