បើវិធានការណ៍ទប់ស្កាត់ស្រួចស្រាល ចំនួនអ្នកស្លាប់ដោយសារចរាចរណ៍អាចកើនលើសជាង៣ពាន់នាក់នៅឆ្នាំ២០២០?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:៥៧
មនុស្ស៣២០០នាក់ ត្រូវបានគេប៉ាន់ស្មានថា អាចស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំ២០២០ ប្រសិនបើមិនពង្រឹងវិធានការណ៍អនុវត្តន៍ច្បាប់ឲ្យមានប្រសិទ្ធិភាពទេនោះ។ នេះបើតាមការព្យាករណ៍រួមគ្នារបស់ស្ថាប័នពាក់ព័ន្ធកាលពីពេលថ្មីៗដែលប្រកាសចេញដោយលោក ស ខេង ប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ ប៉ុន្តែយ៉ាងណាមិញអ្នកធ្វើការផ្នែកចរាចរណ៍លើកឡើងថា ឥរិយាបថពលរដ្ឋនិងសមត្ថកិច្ច នាពេលបច្ចុប្បន្ននេះអាចធ្វើឲ្យចំនួនអ្នកស្លាប់កើនលើស៣២០០នាក់ផង នៅឆ្នាំ២០២០។ ដូច្នេះគួរទប់ស្កាត់បែបណា ដើម្បីកុំឲ្យចំនួនអ្នកស្លាប់ដោយសារចរាចរណ៍អាចកើនដល់ជាង៣ពាន់នាក់នៅឆ្នាំ២០២០?