បទយកការណ៍
ផ្លូវដែលលំបាកច្រើនឆ្នាំមួយខ្សែក្នុងស្រុកស្រីសន្ធរខេត្តកំពង់ចាម ស្ថាបនាទៅមុខយឺតៗ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:០៩
ពលរដ្ឋនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានរំពឹងថាផ្លូវលំមួយខ្សែនៅក្នុងមូលដ្ឋានគាត់ ដែលមានការលំបាកច្រើនឆ្នាំមកហើយ នឹងក្លាយជាផ្លូវបេតុង ឬក្រាលកៅស៊ូ មុនឱកាសចូលឆ្នាំថ្មី កន្លងមកនេះ ប៉ុន្តែ ក្តីសង្ឃឹមនេះ មិនបានដូចប្រាថ្នាទេ។ ផ្លូវដែលផ្តើមស្ថាបនា កាលពីឆ្នាំ ២០១៦ ដូចជាទៅមុខយឺតៗ ធ្វើឲ្យពលរដ្ឋខ្លះសង្ស័យថា ទំនង អាជ្ញាធរចំាមើលលទ្ធផលបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ សិនបានស្ថាបនាបន្ត។