អានតួអត្ថបទ
បទយកការណ៍

ព្រឹទ្ធាចារ្យវ័យ៧៤ឆ្នាំម្នាក់ ខំប្រឹងធ្វើប្រតិទិននិងក្បួនតម្រាខ្មែរ ដើម្បីជនជំនាន់ក្រោយ!

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក រាត់ គឹមសឿន គឺ​ជា​ព្រឹទ្ធាចារ្យ​ចាស់​ទុំ​ម្នាក់ ដែល​បាន​បូជា​កម្លាំង​កិច្ច​កាយ​ចិត្ត​ធ្វើ​ការ​ក្នុង​វិស័យ​អប់រំ​ស្ទើរ​តែ​ពេញ​មួយ​ជីវិត។ ក្នុង​គ្រា​ចូល​និវត្តន៍ អតីត​សាស្ត្រាចារ្យ​រូបនេះ បាន​ខិត​ខំ​ស្រាវជ្រាវ​ពី​ប្រតិទិន​ខ្មែរ​ សម្រាប់​បម្រើ​ប្រយោជន៍​ដល់​សាធារណជន​។​ ពេល​វេលា​២០​ឆ្នាំ​ចុង​ក្រោយ​នេះ លោក​បាន​ចង់​ក្រង​ក្បួន​តម្រា​ខ្មែរ​ជា​ច្រើន។ នៅ​ក្នុង​នោះ​មាន​សៀវភៅ​ប្រតិទិន​ខ្មែរចាប់​ពី​ដើម​សតវត្សរ៍​ទី២០​រហូត​មក និង​សៀវភៅ​«អំពី​របៀប​ធ្វើ​ប្រតិទិន​សុរិយគតិ ចន្ទគតិ តាម​តម្រាខ្មែរ​ អត្តា​ឡើង​ស័ក និង​មហា​សង្ក្រាន្ត»។ ទោះ​យ៉ាង​នេះ​ក្តី លោក​ក៏​ទទួល​ស្គាល់​ដែរ​ថា កិច្ច​ការ​បែប​នេះ មិន​សូវ​មាន​គេ​ចាប់​អារម្មណ៍​ច្រើន​នោះ​ទេ​ ប៉ុន្តែ​លោក​នៅ​តែ​បន្ត​ព្យាយាម​ធ្វើ ដើម្បី​បន្សល់​ជា​ឯកសារ​សម្រាប់​អ្នក​ជំនាន់​ក្រោយ​។

ព្រឹទ្ធាចារ្យ​ រាត់ គឹមសឿន
ព្រឹទ្ធាចារ្យ​ រាត់ គឹមសឿន @HENG Oudom
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ