ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/10 12h00 GMT
កម្ពុជា

លោកជិន ម៉ាលីន ៖លោកស្រីរ៉ូណាស្មីតជជែកពីកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ តែមិនមានរបៀបវារៈនយោបាយទេ

media  
ជំនួប​រវាង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ និង​លោក​ស្រី​រ៉ូណា ស្មីត នៅព្រឹកថ្ងៃទី១០ សីហា ឆ្នាំ២០១៧។ @Fresh news

ក្នុង​ជំនួប​មួយ​ម៉ោង​កន្លះ​រវាង​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិ​ធម៌​ និង​លោក​ស្រី​រ៉ូណា ស្មីត ការ​ជជែក​គ្នា​ផ្តោត​ជា​សំខាន់​លើ​កំណែ​ទម្រង់​វិស័យ​យុត្តិ​ធម៌​នៅ​កម្ពុជា ជា​ពិសេស​គឺ ទំនើប​កម្ម​ប្រព័ន្ធ​គ្រប់​គ្រង​សំណុំ​រឿង​ក្តី​របស់​តុលាការ​ ការ​កាត់​បន្ថយ​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន និង​ការ​រៀប​បទ​បញ្ញតិ្ត​ស្តីពី​ការ​ពពោះ​ជំនួស​។ នេះ​បើ​តាម​អ្នក​នាំ​ពាក្យ។

នៅ​ថ្ងៃ​ទី​១០ ខែ​សីហា​នេះ លោក​ជិន​ ម៉ាលីន អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ បាន​ប្រាប់​អ្នក​កាសែត​ថា ភាគី​ទាំង​ពីរ​បាន​លើក​យក​បញ្ហា​៣​សំខាន់​មក​ជជែក​គ្នា ហើយ​លោក​បាន​លើក​ឡើង​ថា​ការ​ជជែក​គ្នា​នេះ​គឺ​ជា​ជំនួប​លក្ខណៈ​បច្ចេកទេស​សុទ្ធសាធ និង​មិន​មាន​ពាក់​ព័ន្ធ​នឹង​រឿង​នយោបាយ​នោះ​ទេ។

ចំណែក​លោក​ស្រី​រ៉ូណា​ស្មីត បញ្ជាក់​យ៉ាង​ខ្លី​ថា ជំនួប​ជា​មួយ​រដ្ឋមន្ត្រី​យុត្តិធម៌​នេះ គឺ​លោក​ស្រី​បាន​ធ្វើ​បច្ចុប្បន្ន​ភាព​មួយ​ចំនួន​លើ​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា ការ​អនុវត្ត​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​នា​ពេល​កន្លង​មក រួម​ទាំង​ការ​ជជែក​គ្នា​ពី​ដំណោះ​ស្រាយ​មួយ​ចំនួន​ទៀត​ទាក់​ទង​នឹង​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ជា​ដើម​។

លោក​ជិន ម៉ាលី​បាន​ឲ្យ​ដឹង​ថា​បច្ចុប្បន្ន​ស្ថាប័ន​តុលាការ​កម្ពុជា​កំពុង​តែ​ធ្វើ​ទំនើប​កម្ម​ទាក់​ទង​នឹង​ការ​គ្រប់​គ្រង​សំណុំ​រឿង​ក្តី​របស់​តុលាការ​។ ការ​ធ្វើ​ទំនើប​កម្ម​នេះ ដោយ​សារ​តែ​កន្លង​មក​ការ​កត់​ត្រា​សំណុំ​រឿង​ធ្វើ​ឡើង​ដោយ​ដៃ​តែ​ប៉ុណ្ណោះ។​ ការ​វិវឌ្ឍ​ថ្មី​នេះ​បាន​ជួយ​បង្កើន​ប្រសិទ្ធ​ភាព​លើការ​គ្រប់​គ្រង​សំណុំ​រឿង​ក្តី​នៅ​ក្នុង​តុលាការ​។ ជាការ​ឆ្លើយ​តប​លោក​ស្រី​រ៉ូណាស្មីត បាន​ស្វាគមន៍​ចំពោះ​ការ​រីក​ចម្រើន​នេះ​។

ក្រៅ​ពី​នេះ អ្នក​រាយ​ការណ៏​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ស្តី​ពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក​ស្រី​រ៉ូណា ស្មីត ចង់​ឲ្យ​មាន​ការ​កាត់​បន្ថយ​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន និង​ចង់​ឲ្យ​មាន​ការ​អនុវត្ត​ទោស​នៅ​ក្រៅ​ពន្ធនាគារ។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​បញ្ជាក់​ថា​ករណី​នេះ​មិន​អាច​អនុវត្ត​បាន​ទេ ដោយ​សារ​តែ​សង្គម​កម្ពុជា​មិនទទួល​យក​។

ចំពោះ​បញ្ហា​ពពោះ​ជំនួស​វិញ លោក​ស្រី​រ៉ូណា​ស្មីត នឹង​បន្ត​ជួយ​កម្ពុជា​រៀប​ចំតាក់​តែង​ច្បាប់​នេះ​។ នេះ​បើ​តាមលោក​ជិន ម៉ាលីន។​

សូម​បញ្ជាក់​ថា នេះ គឺ​ជា​លើក​ទី៤​ហើយ ដែល​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​ជួប​លោក​ស្រី​រ៉ូណា ស្មីត។ លោក​ស្រីរ៉ូណា ស្មីត មាន​គម្រោង​បំពេញ​ទស្សន​កិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា​រយៈ​ពេល​១០​ថ្ងៃ​ចាប់​ពី​ថ្ងៃទី០៨ ដល់​ថ្ងៃ​ទី​១៨ ខែ​សីហា។ ដំណើរ​ទស្សន​កិច្ច​នេះ គឺ​ដើម្បី​ពិនិត្យ​មើល​សិទ្ធិ​កុមារ និង​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​ទូទៅ។

ក្នុង​ដំណើរ​ទស្សនៈ​កិច្ច​រយៈ​ពេល​៣​ថ្ងៃ​មក​នេះ ក្នុង​ប្រទេស​កម្ពុជា​លោក​ស្រី​រ៉ូណា​ស្មីត បាន​ជួប​ភាគី​សំខាន់​ដូច​ជា​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា សមា​ជិក​ជាន់​ខ្ពស់​នៃ​រដ្ឋា​ភិបាល​កម្ពុជា និង​តំណាង​អង្គការ​សង្គមស៊ីវិល​។ ក្នុង​ថ្ងៃ​បញ្ចប់​នៃ​ដំណើរ​ទស្សនៈ​កិច្ច​នេះ លោក​ស្រី​នឹង​ធ្វើ​សន្និសីទ​សារព័ត៌​មាន​មួយ​ស្តី​ពី​បេសកម្ម​រយៈពេល​១០​ថ្ងៃ​របស់​លោក​ស្រី​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ