ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 15/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 15/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 15/10 12h00 GMT
កម្ពុជា

​លោក​ស្រី រ៉ូណា​ស្មីត ស្នើ​ក្រសួង​ដែន​ដី ឱ្យ​ចុះ​បញ្ជី​ដី​ធ្លី​ជូន​ពលរដ្ឋ​ទូទាំង​ប្រទេស​

media  
អ្នកស្រី រ៉ូណា ស្មីត កំពុងស្ថិតនៅក្នុងអង្គប្រជុំជាមួយក្រសួងដែនដី @RFI

នៅ​ក្នុង​ជំនួប​ជាមួយ​រដ្ឋ​មន្រ្តី​ក្រសួង​ដែន​ដី កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ លោក​ស្រី​រ៉ូណា ស្មីត អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ បាន​ស្នើ​ឱ្យ​ក្រសួង​ដែន​ដី ជុំរុញ​ការ​ចុះ​បញ្ជី​ដីធ្លី​ទូទាំង​ប្រទេស ជា​ពិសេស​ការ​ចុះ​បញ្ជី​ដី​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​។ ការ​ចុះ​បញ្ជី​ដីធ្លី​ទូទាំង​ប្រទេស ដែល​លោក​ស្រី​ស្មីត ចាត់​ទុក​ថា​ជា​បញ្ហា​ស្នូល​អំពី​សិទ្ធ​មនុស្ស ដោយ​ការ​ប្រើប្រាស់​ដី គឺ​ជា​មូលដ្ឋាន​សម្រាប់​គោល​ដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព លុប​បំបាត់​ភាព​ក្រីក្រ និង​ធានា​សន្តិសុខ​ស្បៀង​។ 

នៅ​ក្នុង​ដំណើរ​បេសកកកម្ម​រយៈពេល ១១ថ្ងៃ មក​កាន់​ប្រទេស​កម្ពុជា លោក​ស្រី រ៉ូណា ស្មីត អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ស្តី​ពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា កាល​ពី​ថ្ងៃទី ៣១ តុលា បាន​ជួប ជាមួយ លោក ជា សុផារ៉ា រដ្ឋ​មន្រ្តី​ក្រសួង​ដែន​ដី ដើម្បី​ពិភាក្សា​ពី​បញ្ហា​ដីធ្លី​នៅ​កម្ពុជា​។ បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ដែនដី លោក​ស្រី រ៉ូ​ណា ស្មី​ត បាន​គាំទ្រ​ចំពោះ​វិស័យ​ដីធ្លី​និង​សំណង់ រួមទាំង​កម្មវិធី​សម្បទាន​ដី​សង្គមកិច្ច​និង​លំនៅដ្ឋាន​។

យ៉ាង​ណា​ក៏​ដោយ លោកស្រី រ៉ូ​ណា ស្មី​ត បានជំរុញ​ឲ្យ​មានការ​ចុះបញ្ជី​ដីធ្លី​នៅ​ទូទាំងប្រទេស​ ដែលជា​បញ្ហា​ស្នូល​អំពី​សិទ្ធិមនុស្ស ដោយ​ការប្រើប្រាស់​ដី​ជា​មូលដ្ឋាន​ សម្រាប់​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព លុបបំបាត់​ភាពក្រីក្រ និង​ធានា​សន្តិសុខ​ស្បៀង​។ ជាពិសេស លោកស្រី ស្នើ​ឲ្យ​មានការ​ចុះបញ្ជី​ដីធ្លី​សហគមន៍​ជនជាតិដើម​ភាគតិច ដើម្បី​ប​ញ្ឆៀ​ស​ការចូល​ទន្ទ្រាន​កាន់កាប់ ពី​បុគ្គល​ឬ​ក្រុម​ណាមួយ​។

លោក សៅ វណ្ណសី នាយក​ប្រតិបត្តិ​នៃ​អង្គការ​គាំទ្រ​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច សាទរ​ចំពោះ​សំណើ​របស់​លោកស្រី ស្មីត ពាក់​ព័ន្ធ​នឹង​ការ​ចុះ​បញ្ជី​ដីធ្លី​សមូហភាព​របស់​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​។ សាទរ ដោយ​សារ​តែ មាន​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច ជា​ច្រើន​ទៀត នៅ​កម្ពុជា កំពុង​តែ​រង់​ចាំ​ការ​ចុះ​បញ្ជី​ដី​សមូហភាព​ពី​ក្រសួង​ដែនដី​។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​គាំទ្រ​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច អះ​អាង​ថា រយៈ​ពេល​ចុង​ក្រោយ​នេះ ទាំង​ម្ចាស់​ជំនួយ ដូច​ជា​អង្គការ​សង្គម​ស៊ីវិល​ក្នុង និង​ក្រៅ​ស្រុក និង​រដ្ឋាភិបាល បាន​ទម្លាក់​ដៃ ក្នុង​ការ​ជួយ​ជម្រុញ​ឱ្យ​មាន​ការ​ចុះ​បញ្ជី​ដី​សមូហភាព​សម្រាប់​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច ខណៈ​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​បាត់​បង់​វប្បធម៌​ប្រពៃណី និង​អត្ត​សញ្ញាណ​ជន​ជាតិ​ដើម​ភាគ​តិច​ទាំង​នោះ​។ លោក សៅ វណ្ណសី បាន​ស្នើ​ឱ្យ​រដ្ឋា​ភិបាល គួរ​តែ​មាន​កញ្ចប់​ថវិកា​មួយ ​ដាក់​បញ្ចូល​ទៅ​ក្នុង​ច្បាប់​ថវិកា​ជាតិ​ប្រចាំ​ឆ្នាំ ដើម្បី​ជម្រុញ​ឱ្យ​ចុះ​បញ្ជី​ដី​សមូហភាព របស់​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច ដែល​នៅ​សេស​សល់​ឱ្យ​បាន​ឆាប់​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ