អានតួអត្ថបទ
បទសម្ភាស

លោក​បណ្ឌិត រស់ សុវាចា៖«គណៈ​គ្រប់​គ្រង​បណ្តោះ​អាសន្ន នឹង​រក​ដំណោះ​ស្រាយ​សម​ស្រប​មួយ​សម្រាប់​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​»​

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​គ្រូ អ្នក​គ្រូ និង​សិស្សានុសិស្ស ជា​ច្រើន​នាក់​នៃ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ បាន​នាំ​គ្នា​ធ្វើ​ការ​តវ៉ា​ទ្រង់​ទ្រាយ​ធំ ដើម្បី​ទាម​ទារ​ឲ្យ​ក្រសួង​អប់រំ ដក​សាលា​ជំនាន់​ថ្មី​ចេញ​ពី​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​។ ការ​ទាម​ទារ​នេះ បាន​ភ្ជាប់​បន្ទាប់​ពី​ក្រសួង​អប់រំ បាន​ផ្លាស់​ប្តូរ​ការងារ​នាយក​សាលា​ព្រះ​ស៊ីសុវត្ថិ លោក មូល ស៊ុយ​ហេង ឲ្យ​ទៅ​បំរើ​ការងារ​នៅ​ក្រសួង​អប់រំ កាល​ពី​ពេល​ថ្មីៗ​នេះ ហើយ​បង្កើត​គណៈ​គ្រប់​គ្រង​បណ្តោះ​អាសន្ន​មួយ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នា​នា ដែល​កើត​មាន​ឡើង​តាម​រយៈ​ការ​តវ៉ា​នេះ​។ លោក​បណ្ឌិត រស់ សុវាចា អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង RFI ថា គណៈ​គ្រប់​គ្រង​បណ្តោះ​អាសន្ន នឹង​មាន​ដំណោះ​ស្រាយ​សម​ស្រប​សម្រាប់​លោក​គ្រូ អ្នក​គ្រូ ចាប់​ពី​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ស្អែក​នេះ​ទៅ​។ 

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា Visal/rfi
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ