អានតួអត្ថបទ
កម្ពុជា

តើជាកំហុសអ្នកណាដែលគ្មានការតាំងព្រះឆាយាល័ក្ខណ៍ថ្ងៃបុណ្យចូលឆ្នាំ?

ការមិន​តាំង​លំអ​ព្រះឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ និង​អ​តី​ព្រះមហាក្សត្រ​បាន​ក្លាយជារឿង​ដែល​មាន​​ការ​ចាប់​​អារម្មណ៍​​យ៉ាង​​ខ្លាំង បន្ទាប់ពី​ទីប្រឹក្សា​ ផ្ទាល់​របស់​សម្តេចម៉ែ បាន​រិះគន់​ការមិន​តាំង​លំអរ​ព្រះ​ឆាយា​ល័​ក្ខណ៍​​ឱ្យបាន​ច្រើន​នៅតាម​ ទីសាធារណៈ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ដែល​ទើបតែ​បញ្ចប់​ទៅ​ថ្មីៗ​នេះ​។​ ប៉ុន្តែ​សាលា​រាជធានី​ភ្នំពេញ និង​គណៈកម្មាធិការ​រៀប​ចំ​បុណ្យជាតិ និង​អន្តរជាតិ​បាន​ណែនាំ​​ឱ្យ​តាំង​លំអរ​រួចហើយ។ ប៉ុន្តែ​ការ​ខ្ជះ​ខ្ជា​ញ​នេះ គឺ​ការទទួលខុសត្រូវ​រប​ស់​អ្នកណា?

ព្រះឆាយាលក្ខណ៍​របស់​ព្រះមហាក្សត្រ​ត្រូវ​បាន​គេ​ដាក់​តាំង ដើម្បី​អបអរ​បុណ្យ​ចម្រើន​ព្រះជន្មរបស់​ព្រះអង្គ
ព្រះឆាយាលក្ខណ៍​របស់​ព្រះមហាក្សត្រ​ត្រូវ​បាន​គេ​ដាក់​តាំង ដើម្បី​អបអរ​បុណ្យ​ចម្រើន​ព្រះជន្មរបស់​ព្រះអង្គ RFI/Channa Siv
ផ្សាយពាណិជ្ជកម្ម

គ្មាន​ការតាំង​លំអរ​ព្រះ​ឆាយា​ល័ក្ខណ៍​ព្រះមហាក្សត្រ​ប្រកបដោយ​សោ​ភណ្ឌ​ភាព​នៅតាម​ទីសាធារណៈ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ដូច​កាលពី​ឆ្នាំមុន​នោះទេ ហើយ​រឿងនេះ បានក្លាយ​ជា​រឿង​គេចវេស​របស់​ស្ថាប័ន​ទទួលខុសត្រូវ។ ប្រធាន​ខុទ្ទកាល័យ​របស់​សម្តេចម៉ែ លោក អ៊ុំ ដារ៉ាវុធ បាន​រិះគន់​ចំពោះ​អាជ្ញាធ​រដ្ឋាភិបាល​ដែល​បាន​ព្រងើយកន្តើយ​ចំពោះ​រឿងនេះ។ 

គួរ​កត់សំគាល់ថា ឆ្នាំនេះ​ទីក្រុង​ភ្នំពេញ​មិនសូវ​បាន​តាំង​លំអ​ផ្កា​ផ្ញី ភ្លើងពណ៌ និង​ព្រះឆា​យាល័ក្ខណ៍​របស់​ព្រះមហាក្សត្រ​ទាំងបី​ព្រះអង្គ​ឱ្យ​ស្រស់បំព្រង និង​ប្រកបដោយ​ភាព​ទាក់ទាញ​នោះ។ ការ​ដោត​ទង់ជាតិ និង​ភ្លើង​នៅតាម​ទីសាធារណៈ​ក៏​មិនសូវ​លម្អ​គួរ​ស្ងប់​ស្ងែ​ង​ដូច​កាលពីឆ្នាំមុនៗនោះឡើយ។ ទាក់ទង​រឿងនេះ មន្ត្រី​ព័ត៌មាន​របស់​សាលា​រាជធានី​ភ្នំពេញ និង​អ្នកទទួលខុសត្រូវ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ និង​អន្តរជាតិ មិនបាន​អនុញ្ញាតឱ្យ​អ្នកសារព័ត៌មាន​ប្រើប្រាស់​ប្រសាសន៍​របស់ខ្លួន​នោះទេ ក្រោយ​និយាយ​គ្នា​យ៉ាងយូរ​តាម​ទូរ​សព្ទ​នោះទេ។

យ៉ាងណាក៏ដោយ មន្ត្រី​ស្និទ្ធ​នឹង​ស្ថាប័ន​ទាំងពីរ​នេះ បាន​បញ្ជាក់ថា កិច្ចការងារ​តាំង​ព្រះឆាយាល័ក្ខណ៍​របស់​ព្រះមហាក្សត្រ​គឺជា​ការទទួលខុសត្រូវ​ផ្ទាល់​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ព្រឹត្តិការណ៍​ជាតិ និង​អន្តរជាតិ​ដែលជា​ការតាំង​នៅតាម​ទីសាធារណៈ។ ទីសាធារណៈ​ដែលមាន​រមណីយដ្ឋាន​វ​ត្ត​ភ្នំ និង​សួនច្បារ​កាំបូ​យ៉ាណា សួន​សូ​ហ្វី​តែ​ល​ជាដើម។ ដោយឡែក​នៅតាម​ស្ថាប័នរដ្ឋ មន្ទីរ ​ក្រសួង និង​តាម​វិថី​នានា​ក្នុង​រាជធានី​ភ្នំពេញ​គឺជា​ការទទួលខុសត្រូវ​របស់​សាលា​រាជធានី​ភ្នំពេញ។

មន្ត្រី​ស្និទ្ធនឹង​ស្ថាប័ន​ទាំងពីរ​បាន​បន្ត​បញ្ជាក់ថា ដើម្បី​ទទួល​ទេវ​ត្តា​ឆ្នាំ​ថ្មី​នេះ ស្ថាប័ន​ទាំងពីរ បាន​ណែនាំ​រួចរាល់​អស់ហើយ។ ដោយ​សាលា​រាជធានី​ភ្នំពេញ​ណែនាំ​តាំងពី​ថ្ងៃទី៨កុម្ភៈ ដោយឡែក​គណៈកម្មាធិកា​រ​រៀបចំ​បុណ្យជាតិ​បានចេញ​ការណែនាំ​តាំងពី​ខែមីនា​មក​ម្លេះ។
ទន្ទឹមនឹងនេះ លោក អ៊ុំ ដារ៉ាវុធ បានទទួល​ស្គាល់​ចំពោះ​ការណែនាំ​នេះ ប៉ុន្តែ​លោក​ថា ស្ថាប័ន​ទទួលខុសត្រូវ​គឺ​ធ្វើការ​មិនមាន​ប្រសិទ្ធភាព។ ប្រធាន​ខុទ្ទកាល័យ​របស់​ព្រះមហាក្សត្រ​រូបនេះ បាន​បន្តទៀតថា ការមិន​តាំង​ព្រះឆាយាល័ក្ខណ៍ និង​លំអ​ភ្លើងពណ៌ និង​ផ្កា​ផ្ញី​នេះ គឺ​មិន​សមជា​ប្រទេស​ដែលមាន​ព្រះមហាក្សត្រ​នោះឡើយ។ ប៉ុន្តែ​យ៉ាងណាក៏ដោយ​លោក​អុំ ដារ៉ាវុធ បាន​គូសបញ្ជាក់ថា អ្វីដែល​លោក​រិះគន់​នេះ គឺ​គ្រាន់តែ​ជា​គំនិត​របស់លោក​តែប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ