អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

គោល​នយោបាយ​រដ្ឋាភិបាល​នឹង​ដំឡើង​ប្រាក់​ខែ​គ្រូបង្រៀន​ឲ្យ​បាន​១លាន​រៀល​នៅ​ឆ្នាំ២០១៨

ចុះផ្សាយ​នៅ​ថ្ងៃ៖

រដ្ឋាភិបាលមាន​គម្រោង​ក្នុង​ការ​ដំឡើង​ប្រាក់​ខែមន្ត្រីរាជការ​គ្រប់​ប្រភេទ ចាប់​ពី​ខែ​មករា ដើម​ឆ្នាំ​​​២០១៥​​ខាង​មុខ​នេះ​ត​ទៅ ហើយ​ក្នុង​នោះ គ្រូ​បង្រៀន​នឹង​ឡើង​ក្នុង​កម្រិត​អប្បរមា​​ពី​​៥៥​ម៉ឺន​រៀល ឲ្យ​ដល់​៦៥​ម៉ឺន​រៀន ហើយ​នៅ​ដំណាក់​បន្ត​បន្ទាប់​នឹង​មាន​ការ​ដំឡើង​ថែម​ទៀត​ ពោល​គឺ​​ដំឡើង​ឲ្យ​បាន​១​លាន​រៀល នៅ​ត្រឹម​ឆ្នាំ​២០១៨។ ប៉ុន្តែ​គណបក្សប្រឆាំង​យល់​ថា វា​ហាក់​ជួន​ចំ​ពេល​ពេក ដែល​រដ្ឋាភិបាល​ដំឡើង​ប្រាក់​ខែ​​ជូន​ដល់​គ្រូបង្រៀន​​ឲ្យ​ដល់​​១​​លាន​​រៀន ចំ​ពេល​ដែល​ប្រទេស​កម្ពុជា​នឹងរៀប​ចំ​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៦។ ផ្ទុយទៅ​វិញ រដ្ឋាភិបាល​​គួរ​តែ​ដំឡើង​​ប្រាក់​ខែ​គ្រូ​បង្រៀន​ឲ្យ​បាន​១លាន​រៀល ចាប់​តាំង​ពី​ពេល​​ឥឡូវ​នេះ​​ត​​ទៅ​។ សូមស្តាប់សេចក្តីរាយការណ៍របស់វ៉ា សំណព្វ

លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា។
លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា។ RFI
ផ្សាយពាណិជ្ជកម្ម

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ