ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/09 12h00 GMT
កម្ពុជា

​លោក សម រង្ស៊ី៖ ​សហគមន៍​អន្តរជាតិ​គួរ​តែ​ធ្វើ​សកម្មភាព​ការពារ​លោក កឹម សុខា និង​ប្រជា​ធិបតេយ្យ​

media  
លោកសម រង្ស៊ី​ ដែល​កំពុង​ស្ថិតនៅ​ឯបរទេស​ @Sam Rainsy Facebook

លោក សម រង្សី អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ពីក្រៅ​ប្រទេសបន្ត​វោហារសាស្ត្រ​របស់​លោក​តាម​បណ្តាញ​សង្គម និង​សារព័ត៌មាន​អន្តរជាតិ អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ធ្វើ​សកម្មភាព​ការពារ​លោក កឹម សុខ និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ ជា​ការ​អំពាវនាវ​ឲ្យ​មាន​ការ​ការពារ​លោក កឹម សុខា ក្រោយ​ពី​លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បន្ត​ព្រមាន​ដោយ​ប្រយោល​ពី​ការ​ឃុំខ្លួន​លោក​កឹម សុខា នៅ​ក្នុង​ផ្ទះ​។ 

លោក សម រង្ស៊ី បាន​សរសេរ​នៅ​ក្នុង​បណ្តាញ Twitter កាល​ពីថ្ងៃទី​២៧ ខែ​មីនា ថា សហគមន៍​អន្តរជាតិ​គួរ​តែ​ធ្វើ​សកម្មភាព​ការពារ​លោក កឹម ​សុខា ប្រធាន​អតីត​គណបក្ស​សង្រ្គោះ​ជាតិ ខណៈ​លោក កឹម សុខា កំពុង​បន្ត​ស្ថិត​ក្រោម​ការ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​។

ដោយ​ឡែក តាម​រយៈអត្ថបទ​មួយ ដែល​ចុះ​ផ្សាយ​នៅ​លើ​សារព័ត៌មាន​ភូមិ​សាស្ត្រ​នយោបាយ និង​ត្រូវ​ផ្សាព្វ​ផ្សាយ​លើ​បណ្តាញ​សង្គម​របស់​លោក កាល​ពីថ្ងៃទី​២៧ ខែ​មីនា លោក សម រង្ស៊ី ក៏​បញ្ជាក់​ដែរ​ថា “លោក ហ៊ុន សែន ទទួល​ស្គាល់​ថា លោក កឹម សុខា កំពុង​តែ​ជាប់​ឃុំឃាំង​ក្នុង​ផ្ទះ ហើយ លោក ហ៊ុន សែន នឹង​មិន​ដោះលែង កឹម សុខា ទេ ដែល​ជា​ការ​ទទួល​ស្គាល់​មួយ​ទៀត ថា​លោក ហ៊ុន សែន ជា​អ្នក​បញ្ជា​តុលាការ​តាម​ចិត្ត​។ ដូច្នេះ សហគមន៍​អន្តរជាតិ​ត្រូវ​តែ​ការពារ លោក កឹម សុខា និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។”

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន កាលពី​ថ្ងៃចន្ទ ទី២៥ ខែមីនា បាន​លើក​ឡើង​ថា​មាន​​អ្នក​ខ្លះ​នៅ​ជាប់​ឃុំ​ក្នុង​ផ្ទះ​នៅ​ឡើយ តែ​ព្រមាន​គេ​កុំ​ឲ្យ​គេ​សុំ​សិទ្ធិ​នយោបាយ​។ លោក ហ៊ុន សែន ព្រមាន​ថា​លោក​មិន​ឲ្យ​រួច​ខ្លួន​ទេ នៅ​ពេល​តុលាការ​កាត់​ទោស​ហើយ​។ តាម​រយៈ​ការ​លើក​ឡើង​ដូច្នេះ ត្រូវ​គេ​គិត​ថា​សំដៅ​ទៅ​លើ​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ផ្ទះ​។

អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​លើក​ឡើង​តាម​រយៈ​វិទ្យុ​បារាំង​អន្តរជាតិ​ថា បុគ្គល​សម​រង្ស៊ី​ត្រូវ​បាន​ប្រជាជន និង​កងទ័ព ក៏​ដូច​ជា​ពលរដ្ឋ​ទាំង​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស ​បំភ្លេច​ចោល លែង​និយាយ​ហើយ ដូច្នេះ​លោក​មិន​ចង់​និយាយ​ពាក់​ព័ន្ធ​ជា​មួយ​នឹង​លោក សម រង្ស៊ី​នោះ​ទេ។ លោក​បញ្ជាក់​ទៀត​ថា ទោះបី​លោក សម រង្ស៊ី និយាយ​អ្វី ក៏​លោក​គ្មាន​​មតិ​អ្វី​ឆ្លើយ​តប​ដែរ​។

ជុំវិញ​សំណុំ​រឿង​លោក កឹម សុខា​នេះ​ដែរ, តុលា​ការ​​ក្រុង​ភ្នំ​ពេញ​​កាលពីថ្ងៃទី២៧ ខែមីនា បាន​​បដិ​​​សេ​​ធ​​ជា​​លើក​​ទី​​៤​​ ចំ​ពោះ​​សំណើ​​សុំ​​ឲ្យ​​ទម្លាក់​​ចោល​​​បទ​​ចោទ​​​ប្រ​ឆាំង​​នឹង​​​លោក​ កឹម​ សុខា​។​ ការ​​បដិ​សេធ​​ ធ្វើ​ឡើងក្រោយ​​ពេល​​ក្រុម​​មេធាវី​​ការ​ពារ​​​ក្តី​លោក​ កឹម​ សុខា ​បាន​​ដាក់​​ពាក្យ​​ស្នើ​​សុំ​​ជា​ថ្មី​ម្តង​ទៀត​ ​កាល​​ពី​​ថ្ងៃ​ទី​​ ១៤ ​ខែ ​មីនា ដោយសារ​តែ​​ការ​​ពន្យា​ឃុំខ្លួន​លោក ​កឹម​ សុខា ​លើក​២បាន​ផុត​កំណត់៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ