ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 12/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 12/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 11/11 12h00 GMT
កម្ពុជា

លោក សម រង្ស៊ី ប្រកាស​ទទួល​ខុស​ត្រូវ​ បើ​សិន​ជា​វប្បធម៌​សន្ទនា​បរាជ័យ

media  
លោក សម រង្ស៊ី កំពុង​រាប់​បាត្រ​ នៅ​សារមន្ទីរ​ជើង​ឯក។ រូបថត៖សហការី

ក្នុង​ពិធី​ជួប​ជុំ​រម្លឹក​ខួប ៤០ ឆ្នាំ នៃ​អំពើ​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម នៅ​វាល​ពិឃាដ​ជើង​ឯក នា​ព្រឹក​ថ្ងៃ​១៧​មេសា​នេះ លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បានផ្តល់​តម្លៃ​ជា​ថ្មី​ទៀត លើ​វប្បធម៌​សន្ទនា​រវាង​រូប​លោក និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុនសែន ដែល​នាំ​ដល់​ការ​បញ្ចប់​វប្បធម៌​ហិង្សា និង​ការ​ដោះ​លែង​សកម្ម​ជន​ដីធ្លី សកម្ម​ជន​គណបក្ស​សង្គ្រោះ​ជាតិ ព្រម​ទាំង​អតីត​ព្រះសង្ឃ ជា​ដើម។ លោក​សម រង្ស៊ី ក៏​បាន​ប្រកាស​ទទួល​ខុស​ត្រូវ​ជា​មួយ​លោក​នាយក​រដ្ឋមន្ត្រី បើ​សិន​ជា​វប្បធម៌​សន្ទនា បរាជ័យ ហើយ​កើត​មាន​អំពើ​ហិង្សា​នយោបាយ​កើត​ឡើង​ជា​ថ្មី។

លោក​សម រង្ស៊ី បាន​លើក​ឡើង​ថា “បើ​វប្បធម៌​សន្ទនា បរាជ័យ មិន​ទៅ​មុខ​រួច ខ្ញុំ​ទទួល​ខុស​ត្រូវ ហើយ​ខ្ញុំ​ជឿ​ជាក់​ថា សម្តេច​នាយក​រដ្ឋមន្ត្រី ( ហ៊ុនសែន ) ក៏​ទទួល​ខុស​ត្រូវ​ដែរ ហើយ​បើ​យើង​ទទួល​ខុស​ត្រូវ ដោយ​យើង​មិន​អាច​សន្ទនា​គ្នា​បាន ហ្នឹង​យើង​អសមត្ថភាព​។ និយាយ​អត់​បាន​ធ្វើ​តាម​ពាក្យ​សំដី។ ប៉ុន្តែ​ថ្ងៃនេះ ហើយ​ខ្ញុំ​នឹង​ប្រកាស​ជា​បន្តបន្ទាប់ ខ្ញុំ​ជឿ​ជាក់​ថា យើង​ធ្វើ​បាន ដើម្បី​ឲ្យ​ខ្មែរ​បាន​សុខ និង​ឲ្យ​សង្គម​មាន​យុត្តិធម៌។

 
នេះ​គឺ​ជា​ការ​បញ្ជាក់​របស់​លោក​សម រង្ស៊ី នៅ​មជ្ឈ​មណ្ឌល​ប្រល័យ​ពូជសាសន៍​ជើង​ឯក ដែល​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបជុំ​ប្រារព្ធ​ពិធី​រម្លឹក​ខួប ៤០ ឆ្នាំ ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណ​ក្ខន្ធ​អ្នក​ស្លាប់​ក្នុង​របប​ខ្មែរ​ក្រហម ថ្ងៃ​១៧​មេសា ១៩៧។

ក្នុង​ពិធី​ជួបជុំ​បង្សុកូល និង​រាប់​បាត្រ កាល​ពី​ព្រឹក​ថ្ងៃទី​១៧​មេសា លោក​សម រង្ស៊ី ក៏​បាន​ថ្លែង​ផ្តល់​តម្លៃ​ដល់​វប្បធម៌​សន្ទនា​រវាង​រូប​លោក និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន។ ជា​វប្បធម៌​នយោបាយ​ថ្មី ដើម្បី​បញ្ចប់​វប្បធម៌​ហិង្សា ហើយ​ងាក​មក​រក​ការ​ដោះស្រាយ​បញ្ហា​នយោបាយ ដោយ​សន្តិវិធី នាំ​សុខ​សន្តិភាព និង​យុត្តិធម៌។

ការ​គូស​បញ្ជាក់​របស់​លោក​សម រង្ស៊ី​ដូច្នេះ បាន​ធ្វើ​តែ​បី​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​ប្រមុខ​គណបក្ស​ក្រៅ​រដ្ឋាភិបាល បាន​បង្ហាញ​វត្តមាន និង​ភាព​ស្និទ្ធ​ស្នាល​មិន​ធ្លាប់​មាន ជាមួយ​ប្រមុខ​រាជរដ្ឋាភិបាល លោក ហ៊ុនសែន ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ដើម្បី​សាទរ​ឆ្នាំ​ថ្មី នៅ​ខេត្ត​សៀម​រាប កាលពី​ថ្ងៃទី​១៤​មេសា។ ភាព​ស្និទ្ធ​ស្នាល ដែល​មាន​មតិ​គាំទ្រ និង​មាន​ទាំង​មតិ​រិះគន់​លើ​លោក​សម រង្ស៊ី។

លោក​សម រង្ស៊ី នៅ​ថ្ងៃ​១៧​មេសា​នេះ ក៏​បាន​ប្រកាស​ថា រូប​លោក ខុស​ពី​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ក្នុង​នាម​ជា​ដៃគូ​សន្ទនា​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុនសែន។ នោះ​គឺ​តាម​លោក​សម រង្ស៊ី សម្តេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ កាល​ពី​ជា​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គឺ​ជជែក​ជា​មួយ​លោក ហ៊ុន សែន ដើម្បី​ទារ​តំណែង​ប៉ុណ្ណោះ តែ​សម្រាប់​រូប​លោក និយាយ​ជាមួយ​លោក​ហ៊ុន សែន មិន​មែន​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​ទេ តែ​ដើម្បី​ប្រយោជន៍​ប្រទេសជាតិ និង​យុត្តិធម៌​សង្គម៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ