អានតួអត្ថបទ
កម្ពុជា-នយោបាយ

​លោក សម រង្ស៊ី ​អះ​អាង​ថា ​នឹង​ចូល​មក​កម្ពុជា​ជាមួយ​ពលករ​ខ្មែរ​តាម​ព្រំ​ដែន​ថៃ​

លោក សម រង្ស៊ី ប្រធាន​ស្តីទី​អតីត​គណ​បក្ស​សង្រ្គោះ​ជាតិ​បាន​អះអាង​ឱ្យ​ដឹង​ថា លោក​មាន​បំណង​វិល​ចូល​ប្រទេស​កម្ពុជា​ជាមួយ​ពលករ​ខ្មែរ​ដោយ​ដើរ​ឆ្លង​កាត់​តាម​ព្រំដែន​កម្ពុជា-ថៃ​។ លោក​អះអាង​ដូច្នេះ​នៅ​ក្នុង​កិច្ច​ប្រជុំ​ជាមួយ​តំណាង​រាស្ត្រ​សេរី​និយម​មក​ពី​ប្រទេស​ជា​ច្រើន​ដែល​បាន​ចូល​រួម​សន្និ​សិទ​នៃ​សហ​ភាព​អន្តរ​សភា​(IPU) ក្នុង​ទីក្រុង បែល​ក្រាដ ប្រទេស​ស៊ែប៊ី កាល​ពីថ្ងៃទី១៤ ខែតុលា​។ ជាមួយ​គ្នា​នេះ លោក សម រង្ស៊ី ក៏​បាន​អំពាវ​នាវ​ឱ្យ​ប្រទេស​សេរី​ផ្សេងៗ​ដាក់​សម្ពាធ​លើ​រដ្ឋា​ភិបាល​កម្ពុជា​កុំឱ្យ​ប្រើ​ប្រាស់​អំពើ​ហិង្សា​លើ​រូប​លោក និង អ្នក​គាំទ្រ​ពេល​ចូល​មក​ប្រទេស​កម្ពុជា​ផង​ដែរ​។ 

លោក សម រង្ស៊ី
លោក សម រង្ស៊ី @Internet
ផ្សាយពាណិជ្ជកម្ម
01:02

សូមស្ដាប់ប្រសាសន៍ លោក សម រង្ស៊ី ដែលបានអះអាង៖

ក៏​ប៉ុន្តែ លោក​ឈុំ សុជាត អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា បាន​គូស​បញ្ជាក់​ថា កង​ទ័ព​កម្ពុជា​បាន​ត្រៀម​ខ្លួន​រួច​រាល់​អស់​ហើយ​សម្រាប់​ចាប់​ខ្លួន​លោក​សម រង្ស៊ី ទោះ​បី​លោក​ចូល​មក​កម្ពុជា​តាម​ច្រក​ណា​ក៏​ដោយ​។ លោក ឈុំ សុជាត បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​យ៉ាង​ដូច្នេះ​ថា៖

01:43

សូមស្ដាប់ប្រសាសន៍ លោក ឈុំ សុជាត៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ