អានតួអត្ថបទ
កម្ពុជា-នយោបាយ

​លោក ​សម ​រង្ស៊ី ៖​សហភាព​អឺរ៉ុប​ត្រូវ​តែ​រក្សា​គោល​ជំហរ​ឲ្យ​រឹង​មាំ ​ក្នុង​ការ​ជួយ​ស្តារ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​

លោក សម រង្ស៊ី ​បាន​ប្រកាស​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ប្រតិកម្ម​របស់​សហភាព​អឺរ៉ុប ឆ្លើយ​តប​ទៅ​នឹង​ការ​រំកិល​ទៅ​រក​អំណាច​ផ្តាច់​ការ នៅ​ប្រទេស​កម្ពុជា គឺ​ការ​ព្យួរ​កម្មវិធី​អនុ​គ្រោះ​ពន្ធដារ EBA គឺ​ជា​វិធាន​ការ​ត្រឹម​ត្រូវ និង​សម​ស្រប​ពេល​ដែល លោក សម រង្ស៊ី អះអាង​ថា​លោក​អាច​ទទួល​យក​បាន​។ ការ​ប្រកាស​របស់ លោក សម រង្ស៊ី នៅ​ពេល​នេះ​គឺ​បន្ទាប់​ពី​ស្នងការ​អឺរ៉ុប​បាន​ជួប​ពិភាក្សា​ជាមួយ​ប្រមុខ​ការទូត​កម្ពុជា​កាលពីពេលថ្មីនេះ ដោយ​លោក​ស្រី​​​ Cecilia Malmstrom អះអាង​ថា អឺរ៉ុប​នៅ​តែ​បើក​ទ្វារ​ចរចា​ជាមួយ​កម្ពុជា​។ ប៉ុន្តែនៅ​តែ​បារម្ភ​អំពី​លទ្ធិ​ប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស និង​នីតិរដ្ឋ​នៅ​កម្ពុជា​។ 

លោក សម រង្ស៊ី និង EBA ចំពោះកម្ពុជា
លោក សម រង្ស៊ី និង EBA ចំពោះកម្ពុជា @FB
ផ្សាយពាណិជ្ជកម្ម

តាម​សំណេរ​ជា​ភាសា​អង់គ្លេស​ផង និង​ភាសា​ខ្មែរ​ផង​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​នៅថ្ងៃទី២៨​ខែមរា លោក សម រង្ស៊ី អះអាង​ទៀត​ថា ប្រជារាស្ត្រខ្មែរ សុខ​ចិត្ត​អត់​ទ្រាំ​មួយ​រយៈ​ពេល​ខ្លី ពី​ការ​លំបាក​ខ្លះ ដែល​អាច​បណ្តាល​មក​ពី​ការ​ព្យួរ​កម្មវិធី​អនុគ្រោះ​ពន្ធដារ EBA ពី​ព្រោះ​លោក​ជឿ​ជាក់​ថា ប្រជាជន​ខ្មែរ នឹង​ទទួល​បាន​អនាគត​ដ៏​ភ្លឺ​ថ្លា ពេល​ណា​ប្រទេស​កម្ពុជា បាន​ស្គាល់​នូវ​លទ្ធិ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​។

បើតាម លោក សម រង្ស៊ី សហភាព​អឺរ៉ុប​ត្រូវ​តែ​រក្សា​គោល​ជំហរ​ឲ្យ​រឹង​មាំ ក្នុង​ការ​ជួយ​ស្តារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។

លោក សម រង្ស៊ី បាន​បញ្ជាក់​ទៅ​សហភាព​អឺរ៉ុប​ថា ប្រតិកម្ម​របស់​សហភាព​អឺរ៉ុប ឆ្លើយ​តប​ទៅ​នឹង​ការ​រំកិល​ទៅ​រក​អំណាច​ផ្តាច់​ការ​នៅ​ប្រទេស​កម្ពុជា គឺ​ការ​ព្យួរ​កម្មវិធី​អនុគ្រោះ​ពន្ធដារ EBA គឺ​ជា​វិធាន​ការ​ត្រឹម​ត្រូវ និង​សម​ស្រប ដែល​លោក​អាច​ទទួល​យក​បាន​។

ការ​ប្រកាស​របស់ លោក សម រង្ស៊ី នៅពេលនេះគឺបន្ទាប់ពី​ស្នងការ​អឺរ៉ុប​បានជួបពិភាក្សា​ជាមួយ​ប្រមុខ​ការទូត​កម្ពុជា​កាលពីពេលថ្មីនេះ ដោយ​លោក​ស្រី​​​ Cecilia Malmstrom អះអាង​ថា អឺរ៉ុប​នៅ​តែ​បើក​ទ្វារ​ចរចា​ជាមួយ​កម្ពុជា​។ ប៉ុន្តែនៅ​តែ​បារម្ភ​អំពី​លទ្ធិ​ប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស និង​នីតិរដ្ឋ​នៅ​កម្ពុជា​។

លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្សប្រជាជន​កម្ពុជា​បាន​ឆ្លើយ​តប​ថា ការ​ដែល​លោក​សម រង្ស៊ី សរសេរ​លិខិត​បែប​នេះ គឺ​គ្រាន់​តែ​ភ្ជាប់​ខ្លួន​ទៅ​នឹង​សហភាព​អឺរ៉ុប ដោយ​ថា​ពេល​នេះ លោក សម រង្ស៊ី លែង​មាន​ឥទ្ធិពល​ទៀត​ហើយ​។

កាលពី​ថ្ងៃ​ទី​២១​មករា ​តំណាង​វិស័យ​​ឯកជន​ចំនួន​៣៩​ស្ថាប័ន​នៅ​កម្ពុជា បាន​គូស​បញ្ជាក់​ថា អវត្តមាន EBA ​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដោយ​ផ្ទាល់​ដល់​ជីវភាព​រស់​នៅ​របស់​កម្មករ និង​ក្រុម​គ្រួសារ​របស់​ពួក​គេ​រាប់​លាន​នាក់ ដែល​អាស្រ័យ​ការងារ​នៅ​ក្នុង​វិស័យ​កាត់​ដេរ​នៅ​កម្ពុជា​។ មិន​តែ​ប៉ុណ្ណោះ វា​ក៏​នឹង​រុញ​ច្រានឲ្យ​​ពួក​គេខិត​ទៅ​រក​ហានិភ័យ​នៃ​ការ​វិល​ត្រឡប់​ទៅ​រក​ភាព​ក្រីក្រ​ឡើង​វិញថែម​ទៀត​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ