ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 28/05 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 27/05 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 27/05 12h00 GMT
កម្ពុជា

ការ​ទម្លាយ​សារ៖ លោក សម រង្ស៊ី​ ថាលោកហ៊ុន សែន ព្យាយាម​បំបែក​សង្គ្រោះ​ជាតិ

media  
លោក ហ៊ុន សែន លោក សម រង្ស៊ី និង​លោក កឹម សុខា

លោក​សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន នៅ​ប្រទេស​បារាំង កាល​ពី​ថ្ងៃ​ម្សិល​មិញ បាន​ទម្លាយ​សារ​មួយ​ឱ្យ​សាធារណៈ​ដឹង​តាម​រយៈ​អ្នក​សារព័ត៌មាន។ នៅ​ក្នុង​សារ​អ៊ីម៉ែល​របស់​ខ្លួន លោក សម រង្ស៊ី បាន​ចោទ​លោក​នាយក​រដ្ឋ​មន្ត្រី​ថា កំពុង​ព្យាយាម​ប្រើ​ល្បិច​ដេញ​រូប​លោក​ចេញ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​តាម​រយៈ​សេចក្តី​ថ្លែងការណ៍ ឬ​ការ​សន្យា​ណាមួយ​ដែល​លោក​កឹម សុខា បាន​ធ្វើ​ឡើង​ជាមួយ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ក្នុង​សំណុំ​រឿង​គ្រួសារ​របស់​លោក និង​ថ្នាក់​ដឹកនាំ​វៀតណាម។

លោក​សម រង្ស៊ី បាន​ផ្ញើ​សេចក្តី​ព្រាង​សេចក្តី​ថ្លែងការណ៍​មួយ​របស់​លោក​កឹម សុខា មក​កាន់​អ្នក​សារព័ត៌មាន ដោយ​បាន​បញ្ជាក់​ថា នេះ​គឺ​ជា​សេចក្តី​ថ្លែងការណ៍ ដែល​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បង្ខំ​ឱ្យ​ប្រធាន​ស្តីទី​បក្ស​ប្រឆាំង​រូប​នេះ​ធ្វើ​តាម។ ជា​សេចក្តី​ថ្លែងការណ៍ ដែល​តម្រូវ​ឱ្យ​លោក​ កឹម​ សុខា ចុះ​ហត្ថលេខា​តែ​ម្នាក់​ឯង និង​ត្រូវ​បណ្តេញ​បុគ្គល​ណា​ក៏​ដោយ​ឱ្យ​តែ​បាន​ប្រមាថ​មក​លើ​ភរិយា​លោក​នាយក​រដ្ឋ​មន្ត្រី និង​កូន​ប្រុស​ច្បង​របស់​លោក ថា​ជា​កូន​របស់​លោក ឡេ ដឹកថ ដែល​ជា​អតីត​មេដឹកនាំ​កំពូល​របស់​វៀតណាម។
 
សេចក្តី​ថ្លែងការណ៍ ដែល​គ្រោង​ធ្វើ​ឡើង​តាំង​ពី​មួយ​ខែ​មុន គឺ​ថ្ងៃ​ទី​០៧ ធ្នូ ឆ្នាំ​២០១៦​នោះ បាន​សរសេរ​សំណេរ​ដើម​ថា៖ “ទង្វើ​ដ៏​ថោក​ទាប​ខាង​លើ ពិត​ជា​មិន​អាច​ទទួល​យក​បាន​ទេ។ ក្នុង​នាម​គណបក្ស​សង្គ្រោះ​ជាតិ និង​ខ្លួន​ខ្ញុំ​ផ្ទាល់ សូម​ថ្កោល​ទោស​ជា​សាធារណៈ ចំពោះ​ក្រុម​ជន​ប្រមាថ​ទាំង​នេះ ប្រៀប​បាន​ទៅ​នឹង​ជន​ពាល មិន​ស្មើ​នឹង​សត្វ​តិរិច្ឆាន ហើយ​សាហាវ​ជាង​សត្វ​អសិរ​ពិស ដែល​មាន​ចរិត​បំបែក​បំបាក់ និង​មើល​ងាយ​មេដឹកនាំ​ជាតិ​សាសន៍​ឯង។ ក្នុង​ករណី​ជន​អគតិ​ទាំង​នេះ ជា​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​មាន​សិទ្ធិ​បណ្តេញ​ចេញ​ពី​បក្ស”។
 
បន្ថែមពី​នេះ លោក សម រង្ស៊ី ដែល​បាន​បាត់បង់​ដំណែង​ពី​ប្រធាន​ក្រុម​តំណាង​រាស្ត្រ​ភាគ​តិច​ឋានៈ​ស្មើនឹង​នាយក​រដ្ឋ​មន្ត្រី និង​កំពុង​ជាប់​បណ្តឹង​វណ្ឌករ​ជា​បន្ត​បន្ទាប់ បាន​អះអាង​ថា ក្រោយ​ពេល​លោក​កឹម សុខា​ ចុះ​ហត្ថលេខា​លើ​សេចក្តី​ថ្លែងការណ៍​នេះ​រួច​ហើយ លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន ដែល​ជា​បុរស​ខ្លាំង​នឹង​ប្រើប្រាស់​ក្រុម​មនុស្ស ដែល​លោក​បាន​ទិញ​ក្នុង​ជួរ​គណបក្ស​សង្គ្រោះ​ជាតិ ឱ្យ​និយាយ​មួល​បង្កាច់​លោក ហើយ​នឹង​បង្ខំ​ឱ្យ​លោក​កឹម សុខា ត្រូវ​តែ​អនុវត្តន៍​តាម​សេចក្តី​ថ្លែងការណ៍។ យ៉ាងណា​ក៏​ដោយ សារ​អ៊ីម៉ែល​របស់​លោក សម រង្ស៊ី ដដែល មិន​បាន​បញ្ជាក់​ថា​តើ​នរណា​គឺ​ជា​មនុស្ស​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី​ទិញ​បាន​នោះ​ទេ។
 
លោកអេង ឆៃអ៊ាង អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​ថា លោក​មិន​បាន​ដឹង​រឿង បែកធ្លាយ​នៃ​សារ​នេះ​ទេ។ ដោយ​ឡែក​លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បញ្ជាក់​ថា គណបក្ស​មិន​បាន​ដឹង​រឿង​នេះ​ទេ ប៉ុន្តែ​បើ​ពិនិត្យ​ទៅ​លើ​ខ្លឹមសារ ដែល​ដឹង​តាម​បណ្តាញ​សង្គម និង​សារព័ត៌មាន រឿង​ដែល​កំពុង​ផ្ទុះ​នេះ គឺ​ខ្លាចខ្ទាត​ពី​បក្ស​របស់​លោក សម រង្ស៊ី ខ្លួន​ឯង ហើយ​លោក​ក៏​បាន​ដាក់​ជា​ចង្ងល់​ថា តើ​ហេតុអ្វី​បាន​ជា​លោក សម រង្ស៊ី​ទើប​តែ​ទម្លាយ​នៅ​ពេល​នេះ។ ​សម្រេច​សម្រួច​ទៅ​ចំពោះការ​ធ្លាយ​សារ​ដែល​លោក សម រង្ស៊ី ទម្លាយ​នេះ គណបក្ស​ប្រជាជន​កម្ពុជា អះអាង​ថា ជា​ការ​បង្កើត​រឿង​ថ្មី និង​ការ​ការពារ​បក្ស​ប្រហារ​ពី​អនុប្រធាន​របស់​ខ្លួន៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ