អានតួអត្ថបទ
កម្ពុជា

មេធាវី​លោក​សម រង្ស៊ី បន្ត​ប្តឹង​សារ​ទុក្ខ​ទៅ​កំពូល​ករណី​ហ្វេស​ប៊ុក Like រវាង​មេ​បក្ស​ធំៗ​ទាំង​ពីរ

សាលា​ឧទ្ធរណ៍​ នៅ​ព្រឹក​ថ្ងៃ​ទី​ ០៩​ខែ​កុម្ភៈ​នេះ​ សម្រេច​តម្កល់​សាល​ក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ទុក​ជា​បាន​ការ​ដដែល​ ករណី​ប្រធាន​គណបក្ស​ប្រឆាំង​លោក​ សម​ រង្ស៊ី​ ​ចោទ​ថា​ហ្វេស​ប៊ុក Like របស់​លោក​នាយ​ករដ្ឋមន្ត្រី ហ៊ុន​ សែន ដែល​កើន​ចំនួន Like ​យ៉ាង​គំហុក​បាន​មក​ពី​ការ​ទិញ​ ឬ​ ក្លែង​បន្លំ​។ តែ​មេធាវី​ការ​ពារ​ក្តី​លោក​សម រង្ស៊ី សម្តែង​ការ​មិន​សប្បាយ​ចិត្ត និង​បន្ត​ប្តឹង​សារ​ទុក​ទៅ​តុលាការ​កំពូល។

មេធាវី​​លោក​​សម រង្ស៊ី បន្ត​​ប្តឹង​​សារ​​ទុក្ខ​​ទៅ​​កំពូល​​ករណី​​ហ្វេស​​ប៊ុក Like រវាង​​មេ​​បក្ស​​ធំៗ​​ទាំង​​ពីរ
មេធាវី​​លោក​​សម រង្ស៊ី បន្ត​​ប្តឹង​​សារ​​ទុក្ខ​​ទៅ​​កំពូល​​ករណី​​ហ្វេស​​ប៊ុក Like រវាង​​មេ​​បក្ស​​ធំៗ​​ទាំង​​ពីរ
ផ្សាយពាណិជ្ជកម្ម

លោក សំ សុគង់ មេធាវី​ការ​ពារ​ក្តី​ឲ្យ​លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា លោក​នឹង​ពិភាក្សា​ជាមួយ​កូន​ក្តី​របស់​លោក គឺលោក សម រង្ស៊ី ពី​លទ្ធភាព​ដាក់​បណ្តឹង​សារ​ទុក្ខ​ទៅ​កាន់​តុលាការ​កំពូល​ចុង​ក្រោយ​មួយ​ទៀត ដើម្បី​ស្នើ​សុំ​ឲ្យ​មាន​ការ​លើក​លែង​ការ​ចោទ​ប្រកាន់​ទៅ​លើ​កូន​ក្តី​របស់​លោក លើ​សំណុំ​រឿង​ហ្វេស​ប៊ុក Like។

ការ​លើក​ឡើង​របស់​មេធាវី​ការពារ​ក្តី​ដូច្នេះ បន្ទាប់​ពី​ចៅ​ក្រម​សាលា​ឧទ្ធរណ៍ បាន​សម្រេច​តាម​រយៈ​សវនាការ​មួយ​នៅ​ព្រឹក​ថ្ងៃ​ទី ០៩ កុម្ភៈនេះ តម្កល់​ការ​សម្រេច​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ថា​ទុក​ជា​បាន​ការ។ គេ​នៅ​ចាំ​បាន​ថា កាល​ពី​ដើម​ខែ​វិច្ឆិកា ឆ្នាំ ២០១៦ កន្លង​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាល​ក្រម​ផ្តន្ទាទោស​លោក សម រង្ស៊ី ដោយ​ពិន័យ​ជា​ប្រាក់​ចំនួន ១០​លាន​រៀល និង​សង​ជំងឺ​ចិត្ត ដល់​ដើម​បណ្តឹង​ចំនួន ១៥​លាន​រៀល។
លោក​សម រង្ស៊ី មេ​បក្ស​ប្រឆាំង ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស រង​ការ​ចោទ​ប្រកាន់​ពី​បទ បរិហារកេរ្តិ៍​ជា​សាធារណៈ តាម​មាត្រា ៣០៥ នៃ​ក្រម​ព្រហ្មទណ្ឌ បន្ទាប់​ពី​លោក​លើក​ឡើង​កាល​ពី​ឆ្នាំ​កន្លង​ទៅ​ថា​ ហ្វេស​ប៊ុក Like លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​កើន​ឡើង​យ៉ាង​សន្ធឹក​សន្ធាប់ បាន​មក​ពី​ការ​ទិញ ឬ​ក្លែង​បន្លំ។

សូម​បញ្ជាក់​ថា លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្រៅ​ពី​សំណុំ​រឿង​ហ្វេស​ប៊ុក Like ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន មួយ​នេះ នៅ​មាន​សំណុំ​រឿង​ជា​ច្រើន​ទៀត ដែល​ត្រូវ​បាន​ប្តឹង​ចាក់​ស្រោច​ទៅ​លើ​រូប​លោក នោះ​គឺ​បណ្តឹង​របស់​កញ្ញា ធី សុវណ្ណថា អតីត​សកម្មជន​គាំទ្រ​គណបក្ស​ប្រឆាំង បណ្តឹង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ផ្សេង​ទៀត បណ្តឹង​លោក​ឧបនាយក​រដ្ឋមន្ត្រី ហោ ណាំហុង បណ្តឹង​លោក​សោម សឿន ដែល​ការ​ទាម​ទារ​ឲ្យ​លោក​សម រង្ស៊ី សង​ជំងឺ​ចិត្ត​រហូត​សរុប​រហូត​ជាង ១​លាន ៥​សែន​ដុល្លារ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ