លោក សម រង្ស៊ី ប្រកាសពន្យារពេលធ្វើដំណើរមាតុភូមិនិវត្តន៍
ភ្លាមៗបន្ទាប់ពីត្រូវបានក្រុមហ៊ុន Thai Airways បដិសេធមិនឲ្យឡើងយន្តហោះធ្វើដំណើរពីទីក្រុងប៉ារីសមកកាន់ទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី០៧វិច្ឆិកា លោក សម រង្ស៊ី បានធ្វើសេចក្ដីថ្លែងការណ៍ផ្ទាល់តាមទំព័រហ្វេសប៊ុករបស់ខ្លួនថា ការប្ដេជ្ញាចិត្តរបស់លោកចំពោះដំណើរមាតុភូមិនិវត្តន៍មិនមានការប្រែប្រួលទេ ប៉ុន្តែត្រូវពន្យាពេលបន្តិច។ បើទោះបីជាយ៉ាងដូច្នេះក៏ដោយ អតីតប្រមុខគណបក្សប្រឆាំង បានប្រាប់កុំឲ្យអ្នកគាំទ្ររបស់ខ្លួនតក់ស្លុត ដោយបញ្ជាក់បន្ថែមថា ក្រុមមន្ដ្រីនៃអតីតគណបក្សសង្គ្រោះជាតិ កំពុងរៀបចំទិញសំបុត្រយន្តថ្មី តាមរយៈក្រុមហ៊ុនអាកាសចរណ៍ផ្សេង ដើម្បីធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសក្បែរខាងកម្ពុជាមួយផ្សេងទៀត មុននឹងចូលមកកាន់ប្រទេសកម្ពុជានាពេលដ៏ខ្លីខាងមុខ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖