ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/11 12h00 GMT
កម្ពុជា

​៤​ថ្ងៃ​មុន​ចូល​ស្រុក​៖ លោក សម រង្ស៊ី ​ជំរុញ​ឱ្យ​ពលរដ្ឋ​រួម​គ្នា​ផ្តួល​រំលំ​រដ្ឋា​ភិបាល​កម្ពុជា និង បោះ​ឆ្នោត​ជា​ថ្មី​

media លោក សម រង្ស៊ី (ខាងឆ្វេង) លោក សុខ ឥសាន (ខាងស្ដាំ) @RFI

លោក សម រង្ស៊ី នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​អង្គារ​នេះ បាន​ចេញ​វីដេអូ​ឃ្លីប​ថ្មី​មួយ​ទៀត​ហើយ ដោយ​និយាយ​ពី​ផែន​ការ​វិល​ត្រឡប់​ចូល​ស្រុក​របស់​លោក​នៅ​ថ្ងៃទី០៩ វិច្ឆិកា។ លើក​នេះ លោក​សម រង្ស៊ី បាន​វាយ​ប្រហារ​ទៅ​លើ​រដ្ឋា​ភិបាល​កម្ពុជា និង ឆ្លើយ​តប​ទៅ​លោក​នាយក​រដ្ឋ​មន្រ្តីហ៊ុន សែន ថា រូប​លោក​មិន​មែន​ជា​ជន​ក្បត់​ជាតិ​នោះ​ទេ ព្រោះ​លោក​មិន​បាន​ធ្វើ​អ្វី​ដែល​នាំ​ឱ្យ​ជាតិ​កម្ពុជា​ខាត​បង់​ម្តង​ណា​ឡើយ​។ លើស​ពី​នេះ​ទៅ​ទៀត លោក​ប្រធាន​ស្តីទី​អតីត​គណ​បក្ស​សង្រ្គោះ​ជាតិ​ថែម​ទាំង​ចោទ​ថា លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ទៅ​វិញ​ទេ​ដែល​ជា​ជន​ក្បត់​ជាតិ​នោះ​។ មិន​តែ​ប៉ុណ្ណោះ លោក សម រង្ស៊ី ក៏​បាន​ជំរុញ​ត្រង់ៗ​តែ​ម្តង​ឱ្យ​ប្រជា​ពល​រដ្ឋ​ខ្មែរ​រួម​គ្នា​ជា​ធ្លុង​មួយ ដើម្បី​ផ្តួល​រំលំ​រដ្ឋា​ភិបាល​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ដែល​លោក​ហៅ​ថា ជា​រដ្ឋា​ភិបាល​ខុស​ច្បាប់ និង​រៀប​ចំ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ជា​ថ្មី​ឡើង​វិញ​។ 

សូមស្ដាប់ប្រសាសន៍របស់ លោក សម រង្ស៊ី៖ 05/11/2019 ស្តាប់

ចំពោះ​ការ​លើក​ឡើង​នេះ លោក សុខ ឥសាន ដែល​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឆ្លើយ​តប​បែប​នេះ​ថា៖

សូមស្ដាប់ប្រសាសន៍របស់ លោក សុខ ឥសាន៖ 05/11/2019 ស្តាប់
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ