អានតួអត្ថបទ
បទសម្ភាស

លោក​​សម រង្ស៊ី ​​៖​​«​​ឯកសារ​​ដែល​​មាន​​​ការ​​​ផ្សព្វ​​ផ្សាយ​​​​ប្រឆាំង​​នឹង​​​លោក​ ​​​គឺ​ជា​​ឯកសារ​​សាធារណៈ​​ធម្មតា​​»

ចុះផ្សាយ​នៅ​ថ្ងៃ៖

អតីត​​ប្រធាន​​គណបក្ស​​សង្គ្រោះ​ជាតិ ​​និង​​ជា​​ស្ថាបនិក​​ចលនា​​សង្គ្រោះ​ជាតិ​​លោក​សម រង្ស៊ី​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​ RFI​ នៅ​ថ្ងៃ​នេះ​ថា ​លោក​មិន​បដិសេធ​នូវ​ឃ្លី​ប​វីដេអូ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ​ក្នុង​ប្រទេស​កម្ពុជា​និង​តាម​ហ្វេ​ស​ប៊ុ​ក ​ក៏​ប៉ុន្តែ​លោក​ថា​អ្នក​បកស្រាយ​គឺ​ធ្វើ​ឡើង​ខុស​ពី​ការ​ពិត​។ ​ប្រតិកម្ម​របស់​លោក​ស​ម រង្ស៊ី ​ដូច្នេះ ​បាន​ធ្វើឡើង​បន្ទាប់​ពី ​មាន​ការ​ចេញ​ផ្សាយ​តាម​បណ្តាញ​ព័ត៌មាន​ស្និទ្ធ​រដ្ឋាភិបាល​ថា ​លោក​បាន​​និយាយ​​ពី​ការ​កាត់​ខេត្ត​ខ្មែរ​ចំនួន​៤ ​ឲ្យ​ទៅ​ក្រុម​ជនជាតិ​ដើម​ភាគតិច​ម៉ុង​តា​ញ៉ា​វៀតណាម​នៅ​ពេល​គណបក្ស​​សង្គ្រោះ​​ជាតិ​​​​ដឹកនាំ​រដ្ឋាភិបាល​។ ការ​​លើក​ឡើង​​​នេះ​ គឺ​​ខណៈ​​​លោក​​សម រង្ស៊ី ​​​​បាន​​ជួប​​​ប្រជុំ​​ជាមួយ​​មេ​ដឹកនាំ​ Degar​ នៅ​សហរដ្ឋ​អាមេរិក​កាល​ពី​​ឆ្នាំ​​២០១៣​។

លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ
លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ @Sam Rainsy Facebook Page
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ