ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
តើការរៀបចំសង្ក្រាន្តឆ្នាំថ្មីតូចៗតាមមូលដ្ឋាន ជារូបភាពល្អជាងការរៀបចំសង្ក្រាន្តធំរួមគ្នា?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:២២
ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ នឹងចូលមកដល់នៅថ្ងៃអាទិត្យទី១៤ខែមេសាខាងមុខ។ នៅថ្ងៃឆ្នាំនេះប្រទេសកម្ពុជាមិនមានព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅខេត្តសៀមរាបទេ។ ផ្ទុយទៅវិញ នៅឆ្នាំនេះ គេសង្កេតឃើញថាមានការរៀបចំជាលក្ខណៈសង្ក្រាន្តតូចៗនៅតាមខេត្ត ក្រុង ស្រុក ភូមិ ឃុំ តាមវត្តអារ៉ាម និងតាមស្នាក់ការឯកជននានាយ៉ាងព្រោងព្រាធ។ រូបភាពទាំងនេះ ត្រូវគេមើលឃើញថាជាការផ្លាស់ប្តូរថ្មីមួយ ដែលវិលទៅរកការយល់ដឹងច្រើនពីសំណាក់ប្រជាពលរដ្ឋខ្មែរ ក្នុងការប្រារព្ធធ្វើបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។