បទសម្ភាស
លោក សៅ សុភាព៖ កម្ពុជានឹងបង្ហាញជំហរចូលរួមដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១២:១៥
ភ្ញៀវរបស់វិទ្យុបារាំងនៅថ្ងៃចន្ទនេះគឺលោក សៅ សុភាព អ្នកនាំពាក្យឱ្យក្រសួងបរិស្ថានកម្ពុជា។ ពីទីក្រុងប៉ារីស លោក សៅ សុភាព សមាជិកមួយរួបនៃគណៈប្រតិភូកម្ពុជានៅក្នុងសន្និសីទពិភពលោកស្តីពីការប្រែប្រួលអាកាសធាតុ បានឱ្យដឹងថា ព្រះមហាក្សត្រ នរោត្ត សីហមុនី នឹងថ្លែងអំពីជំហររបស់កម្ពុជា ក្នុងការចូលរួមដោះស្រាយបញ្ហារួមដែលធ្វើឱ្យប៉ះពាល់ដល់ប្រជាជាតិទាំងមូលនៅលើសកលលោក។