អានតួអត្ថបទ
កម្ពុជា-សង្គម

​លោក ស ខេង៖ កិច្ច​ប្រជុំ​រវាង​ប្រទេស​ទាំង​បី គឺ​ដើម្បី​ការ​ពារ​ពលករ​ទេសន្តរ​ប្រវេសន៍ ហើយ​មិន​មែន​ជា​ការ​ត​តាំង​ជា​មួយ​ថៃ​នោះ​ទេ​

នៅ​ក្នុង​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​លើក​ទី២ កម្រិត​ថ្នាក់​ដឹក​នាំ​បច្ចេក​ទេស នៃ​ប្រទេស​បញ្ជូន​ទាំង​៣ កម្ពុជា ឡាវ និង​មីយ៉ាន់​ម៉ា (CLM) ស្ដីពី តួ​នាទី​ប្រទេស​បញ្ជូន​ដើម្បី​ពង្រឹង​កិច្ច​ការពារ​ពល​ករ​ទេសន្តរ​ប្រវេសន៍ នៅ​ខេត្ត​សៀម​រាប នា​ព្រឹក​ថ្ងៃ​ពុធ​នេះ លោក​ឧប​នាយក​រដ្ឋ​មន្ត្រី ស ខេង ឧប​នាយក​រដ្ឋ​មន្រ្តី រដ្ឋ​មន្រ្តី​ក្រសួង​មហា​ផ្ទៃ និង​ជា​ប្រធាន​គណៈ​កម្មា​ធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស បាន​ថ្លែង​ថា ប្រទេស​ទាំង​បី កម្ពុជា ឡាវ និង​មីយ៉ាន់​ម៉ា ត្រូវ​តែ​មាន​កតព្វ​កិច្ច​ការពារ​សិទ្ធិ និង​ផល​ប្រយោជន៍​របស់​ពលករ​ប្រទេស​រៀងៗ​ខ្លួន ទាំង​អ្នក​ស្រប​ច្បាប់ និង​អ្នក​មិន​ស្រប​ច្បាប់​។ តាម​លោក ស ខេង កិច្ច​ប្រជុំ​នេះ​គឺ​ជា​ការ​ប្រមូល​មតិ​គ្នា​រវាង​ប្រទេស​ទាំង​បី ដើម្បី​ប្រមូល​ធាតុ​ចូល​ល្អៗ ការពារ​ពល​ករ​ខ្លួន​ឯង​ផង និង​ដើម្បី​ជួយ​ថៃ​ឲ្យ​មាន​ដំណោះ​ស្រាយ​ជុំវិញ​បញ្ហា​ពលករ​ទេសន្តរ​ប្រវេសន៍​ផង ដែល​បច្ចុប្បន្ន​ថៃ កំពុង​រង​នូវ​ការ​រិះ​គន់​ពី​អន្តរ​ជាតិ ជុំ​វិញ​បញ្ហា​ពលករ​អន្តោ​ប្រវេសន៍​នេះ​។ 

លោកឧបនាយករដ្ឋមន្ត្រី ស ខេង
លោកឧបនាយករដ្ឋមន្ត្រី ស ខេង @FB
ផ្សាយពាណិជ្ជកម្ម
01:41

សូមស្តាប់ប្រសាសន៍លោក ស ខេង រៀបចំដោយ ញឹម សុផល៖

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ