អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

​តើ​ការ​ដក​បម្រាម​ដោយ​ភ្ជាប់​លក្ខ​ខណ្ឌ​គោរព​សាល​ក្រម​តុលាការ​ជា​គំនាប​នយោបាយ​ឬ​?​

ចុះផ្សាយ​នៅ​ថ្ងៃ៖

រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ថ្លែង​ប្រាប់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​ស្រុក នៅ​ព្រឹក​ម្សិល​មិញ​ថា ក្រសួង​មហាផ្ទៃ ​នឹង​ពិនិត្យ​លើ​ការ​ដកបម្រាម​​ធ្វើ​សកម្មភាព​នយោបាយ​ពី​បុគ្គល​ណា ដែល​គោរព​សាល​ដីការ​តុលាការ​កំពូល​ជា​អាទិភាព​។ ការ​ថ្លែង​របស់​លោក ស ខេង ដូច្នេះ​ធ្វើ​ឡើង​ខណៈ គណៈ​កម្មការ​ជំនាញ​រដ្ឋ​សភា កាល​ពី​ថ្ងៃ​ទី៥ ខែធ្នូ បាន​ជួប​ប្រជុំ​គ្នា ពិភាក្សា លើ​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​វិសោធនកម្ម មាត្រា​៤៥​ថ្មី​ស្ទួន នៃ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ ដែល​វិសោធនកម្ម​នេះ នឹង​ផ្តល់​ឱកាស​ដល់​អ្នក​នយោបាយ​នៃ​គណបក្ស​ប្រឆាំង​ចំនួន​១១៨​រូប ដែល​ជាប់​បំរាម អាច​វិល​ត្រលប់​ទៅ​ធ្វើ​នយោបាយ​វិញ​បាន​។ ចំណែក​អ្នក​នយោបាយ​អតីត​គណបក្ស​ប្រឆាំង​បាន​ប្រតិកម្ម​នឹង​ការ​លើក​ឡើង​នេះ​។ 

លោកឧបនាយករដ្ឋ​មន្រ្តី ​ស ខេង ​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា
លោកឧបនាយករដ្ឋ​មន្រ្តី ​ស ខេង ​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា @facebook/នគរបាលជាតិ
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ