ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/10 12h00 GMT
កម្ពុជា

សារមន្ទីរ​ធម្មជាតិ​សកល​នៅ​ព្រះវិហារ​ចាប់​បើក​ដំណើរ​ជា​ផ្លូវ​ការ​

media  
សារមន្ទីរ​ធម្មជាតិ​សកល សម្តេច​តេជោ ហ៊ុន សែន ព្រះ​វិហារ @សហការី

"សារមន្ទីរ​ធម្មជាតិ​សកល​សម្តេច​តេជោ ហ៊ុន សែន ព្រះវិហារ​" ឬ (Eco-Global Museum Samdech Techo Hun Sen- Preah Vihear) ត្រូវ​បាន​បើក​ឲ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ ចាប់​ពី​ថ្ងៃ​ទី​ ២០ ខែ​មីនា ​នេះ​ត​ទៅ។ ​សារមន្ទីរ​នេះ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោល​បំណង​ឆ្លុះ​បញ្ចាំង​អំពី​អារ្យធម៌​ដ៏​រុង​រឿង​របស់​ខ្មែរ​សម័យ​បុរាណ ហើយ​ព្រម​ទាំង​បង្ហាញ​អំពី​ជីវិត​សហគមន៍​ជន​ជាតិ​ភាគ​តិច​កួច និង​ភាព​សម្បូរ​បែប​នៃ​បរិស្ថាន​ធម្មជាតិ​។

សារមន្ទីរ​ធម្មជាតិ​សកល សម្តេច​តេជោ ហ៊ុន សែន ព្រះ​វិហារ មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ធម្មជាតិ ឃុំ​ស្រអែម ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ បាន​លេច​ចេញ​ជា​រូប​រាង​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​១០​ឆ្នាំ​រវាង​រដ្ឋាភិបាល​កម្ពុជា ដែល​មាន​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី ក្រុម​ការងារ​ពិសេស​ថ្នាក់​ជាតិ​តំបន់​ព្រះវិហារ អាជ្ញាធរ​ព្រះវិហារ និង​អង្គការ​អប់​រំ វិទ្យាសាស្ត្រ និង​វប្បធម៌​នៃ​អង្គការ​សហប្រជាជាតិ (​យូណេស្កូ​)​។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​យូណេស្កូ សារមន្ទីរ​នេះ ត្រូវ​បាន​ចាត់​ទុក​ដូច​ជា​កញ្ចក់​មួយ​ដែល​ពលរដ្ឋ​នៅ​តំបន់​ព្រះ​វិហារ អាច​ប្រើ​ប្រាស់​ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​អតីតកាល​របស់​ខ្លួន ជា​ពិសេស​សហគមន៍​ជន​ជាតិ​ភាគ​តិច​កួច។​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ សារមន្ទីរ​មួយ​នេះ ក៏​នឹង​ឆ្លុះ​បញ្ចាំង​អំពី​អារ្យធម៌​ដ៏​រុង​រឿង​របស់​ខ្មែរ​សម័យ​បុរាណ ហើយ​ព្រម​ទាំង​បង្ហាញ​អំពី​ជីវិត​សហគមន៍​ជន​ជាតិ​ភាគ​តិច​កួច និង​ភាព​សម្បូរ​បែប​នៃ​បរិស្ថាន​ធម្មជាតិ​។​

សូម​ជម្រាប​ជូន​ដែរ​ថា ក្រៅ​ពី​ការ​ដាក់​តាំង​បង្ហាញ​វត្ថុ​សិល្បៈ​ប្រមូល​មក​ពី​ប្រាសាទ​ព្រះ​វិហារ និង​ប្រាសាទ​នានា​នៅ​ក្នុង​តំបន់ សារមន្ទីរ​ធម្មជាតិ​សកល ក៏​មាន​បង្ហាញ​នូវ​ប្រភេទ​សត្វ និង​រុក្ខជាតិ ដែល​មាន​លក្ខណៈ​ពិសេស និង​កំពុង​ប្រឈម​នឹង​ការ​ផុត​ពូជ ព្រម​ទាំង​វត្ថុ​ប្រើ​ប្រាស់​ផ្សេងៗ​ដែល​ឆ្លុះ​បញ្ចាំង​ពី​សហគមន៍​ប្រជាជន​នៅ​ក្នុង​តំបន់​ជន​ជាតិ​ខ្មែរ និង​ជន​ជាតិ​ភាគ​តិច​កួយ។​

សារមន្ទីរ​នេះ ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ២៣​គីឡូម៉ែត្រ​ពី​ប្រាសាទ​ព្រះវិហារ ត្រូវ​បាន​សាង​សង់​លើ​ផ្ទៃ​ដី​ទំហំ ១០​ហិកតា ដោយ​មាន​ការ​ដាក់​តាំង​បង្ហាញ​អំពី​វប្បធម៌ ប្រវត្តិសាស្ត្រ ប្រពៃណី និង​ធម្មជាតិ។ បើ​តាម​គម្រោង នៅ​ថ្ងៃ​ខាង​មុខ​នេះ សារមន្ទីរ​មួយ​នេះ នឹង​គ្រប​ដណ្តប់​លើ​ផ្ទៃ​សរុប​ដល់​ ទៅ​១៧៧​ហិច​តា។

សូម​ជម្រាប​ជូន​ដែរ ក្រៅ​ពី​សារមន្ទីរ​ជាតិ នៅ​រាជធានី​ភ្នំពេញ ដែល​មាន​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ ចូល​មក​ដាច់ ក៏​មាន​ផង​ដែរ សារមន្ទីរ​ជាតិ​អង្គរ ដែល​មាន​ទីតាំង​នៅ​ទីក្រុង​អង្គរ ដែល​ពោរ​ពេញ​ដោយ រូប​ចំលាក់ ថែម​ទាំង​មាន កន្លែង​ចាក់​បញ្ចាំង អំពី​ប្រវត្តិសាស្រ្ត​ខ្មែរ ផង​ដែរ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ