វិចិត្រករ Séra ចង់ឲ្យគេសង់ស្តូបរម្លឹកវិញ្ញាណក្ខន្ធចំពោះអ្នកស្លាប់មុនសម័យខ្មែរក្រហម!
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:៣៧
លោក Séra គឺជាវិចិត្រករសញ្ជាតិបារាំង ដើមកំណើតខ្មែរម្នាក់។ លោកខំស្រាវជ្រាវពីដើមកំណើតរបស់ខ្លួន និងប្រឹងប្រែរុករកប្រភពនៃការកកើតសង្គ្រាមបំផ្លាញខ្មែរ ទាំងមុននិងនៅពេលខ្មែរក្រហមលេបត្របាក់ភ្នំពេញ ហើយវិចិត្រកររូបនេះ បានយកមកលាតត្រដាងតាមរយៈគំនូរ។ ទិដ្ឋភាពនៃសង្គ្រាម មុនពេលខ្មែរក្រហមកាន់កាប់ក្រុងភ្នំពេញ ត្រូវបានលោក Séra យកទៅតាំងបង្ហាញនៅវិទ្យាស្ថានបារាំង រហូតដល់ដាច់ខែតុលានេះ។ លោកបានថ្លែងប្រាប់វិទ្យុបារាំងRFIថា ជំនាន់មុនពេលខ្មែរក្រហមនោះ គឺខ្មែរមានអ្នកក្លាហានជាច្រើនណាស់ដែលការពារទឹកដី តែត្រូវបានគេបំភ្លេចចោល។ ចំពោះរូបលោក គេមិនត្រូវបំភ្លេចទេ ហើយគេគួរតែសង់ស្តូបរម្លឹកវិញ្ញាណក្ខន្ធមួយដាច់ដោយឡែក សម្រាប់ពួកគេថែមទៀត។ ជាបន្តទៅនេះ សូមស្តាប់បទយកការណ៍របស់ ហេង ឧត្ដម៖