អានតួអត្ថបទ
បទយកការណ៍

វិចិត្រករ Séra ចង់​ឲ្យ​គេ​សង់​ស្តូប​រម្លឹក​វិញ្ញាណក្ខន្ធ​ចំពោះ​អ្នក​ស្លាប់​មុន​សម័យ​ខ្មែរ​ក្រហម!

ចុះផ្សាយ​នៅ​ថ្ងៃ៖

 លោក Séra គឺជា​វិចិត្រ​ករ​សញ្ជាតិ​បារាំង ដើមកំណើត​ខ្មែរម្នាក់។​ លោក​ខំ​ស្រាវជ្រាវ​ពី​ដើម​កំណើត​របស់​ខ្លួន និង​ប្រឹងប្រែ​រុករក​ប្រភព​នៃការ​កកើត​សង្គ្រាម​បំផ្លាញ​ខ្មែរ ទាំង​មុន​និងនៅ​ពេល​ខ្មែរក្រហម​លេប​ត្របាក់​ភ្នំពេញ​ ហើយ​វិចិត្រករ​រូប​នេះ​ ​បានយក​មក​លាត​ត្រដាង​តាម​រយៈ​គំនូរ​។ ទិដ្ឋភាព​នៃ​សង្គ្រាម​ មុន​ពេល​ខ្មែរក្រហម​កាន់​កាប់​ក្រុង​ភ្នំពេញ ត្រូវ​បាន​លោក Séra យក​ទៅ​​​តាំងបង្ហាញ​​នៅ​វិទ្យា​ស្ថាន​បារាំង រហូត​ដល់ដាច់​ខែ​​តុលានេះ។ លោក​បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំងRFIថា ជំនាន់មុន​ពេល​ខ្មែរក្រហមនោះ គឺ​​ខ្មែរ​មាន​អ្នក​ក្លាហាន​ជាច្រើន​ណាស់​ដែល​ការពារទឹក​ដី​ តែ​ត្រូវ​បាន​គេ​បំភ្លេច​ចោល​។ ចំពោះ​រូប​លោក​ គេ​មិន​ត្រូវ​បំភ្លេចទេ ហើយ​គេគួរ​តែ​​សង់​ស្តូប​រម្លឹក​វិញ្ញាណក្ខន្ធ​​មួយ​ដាច់​ដោយ​ឡែក សម្រាប់ពួក​គេថែមទៀត​​។ ជា​បន្តទៅនេះ សូម​ស្តាប់​បទយកការណ៍​របស់ ហេង ឧត្ដម៖​ 

វិចិត្រករ លោក អ៊ីន សេរ៉ា សញ្ជាតិបារាំង ដើមកំណើតខ្មែរ។
វិចិត្រករ លោក អ៊ីន សេរ៉ា សញ្ជាតិបារាំង ដើមកំណើតខ្មែរ។ @RFI/Heng Oudom
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ