អានតួអត្ថបទ
កម្ពុជា-សង្គម

​ការ​សម្រុក​ចាប់​ដី​នៅ​ខេត្ត​ព្រះ​សីហនុ​៖ មនុស្ស​ចំនួន​១១​នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​បញ្ជូន​ទៅ​តុលាការ​

សមត្ថកិច្ច​ខេត្ដ​ព្រះសីហនុ​​ចាប់​​ឃាត់​ខ្លួន​​មនុស្ស​ ១១ នាក់​​បញ្ជូន​ទៅ​តុលាការ ជា​បន្ដ​បន្ទាប់ ខណៈពួកគេ​បំផុសពលរដ្ឋ​ឲ្យចាប់​ដីកាន់កាប់ដោយ​ខុសច្បាប់។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរខេត្ត។ ​ក្នុងចំណោម​មនុស្សទាំង១១នាក់នោះ គឺមាន​៧ ​នាក់​ត្រូវ​បាន​តុលាការ​​ចោទ​ប្រកាន់​និង​បញ្ជូន​ទៅ​ឃុំ​ខ្លួនបណ្តោះ​អាសន្ន ខណៈ ៤ ​នាក់​ទៀ​ត​​​កំពុងស្ថិតក្នុង​ការ​សាក​សួរបន្ត។ 

ក្រុងព្រះសីហនុ (រូបតំណាង)
ក្រុងព្រះសីហនុ (រូបតំណាង) @Internet
ផ្សាយពាណិជ្ជកម្ម

លោក ហួត វិចិត្រ ​អ្នក​នាំពាក្យ​សាលាដំបូង​ខេត្ដ​ព្រះសីហនុបាន​​ឲ្យ​ដឹង​ថា ជន​សង្ស័យ​ ៧ នាក់​ដែល​បាន​ឃុំខ្លួននោះ គឺពាក់​​ព័ន្ធ​នឹង​អំពើ​ឆបោក អំពើហិង្សា​លើ​អ្នកកាន់កាប់ដីធ្លី ការ​អនុវត្ដ​ខុសវិជ្ជា​​ជីវៈដោយ​ប្រើ​ឈ្មោះ​ជាសមាគម​ ដើម្បីឲ្យ​ប្រជាជន​ផ្ដិត​មេដៃ និង​រត់​ការកាន់កាប់​ដីធ្លីដោយ​ខុសច្បាប់។ ចំណែកមនុស្ស៤ នាក់ទៀត ប្រឈមនឹង​បទ​ចោ​ទ​ប្រើហិង្សា ​លើ​អ្នក​កាន់​កាប់​អចល​ន​​​វត្ថុ​ដោយ​សុច្ចរិត​ ដោយ​សារ​អ្នកទាំងនោះ​ទៅ​ទន្ទ្រានដី​ឯកជន​។

​ជាការកត់សំគាល់ ចំណាត់ការនេះធ្វើ​ឡើង បន្ទាប់ពី លោក​ យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​បើក​កិច្ចប្រជុំ​ពិគ្រោះយោបល់ កាល​​ពី​ថ្ងៃ​​ទី១៥ ខែមីនា ឆ្នាំ២០​១៩ ​​​​​ជាមួយ​អង្គការ​សង្គមស៊ីវិល​ចំនួន ១៣ ​ ដើម្បី​​សិក្សា​ស្វែង​យល់​ពី​បញ្ហា​នានា ជាពិសេសការចូលទៅចាប់ដីដោយ​អាណាធិបតេយ្យ។

បើតាមអ្នក​នាំ​ពាក្យ​សា​​លា​ខេត្ដ​ព្រះសីហនុ​​ បន្ទា​​ប់​ពី​មានពល​រដ្ឋ​រាប់​រយ​នាក់​ បាន​សម្រុក​មក​បោះ​បង្គោល​ព្រំដី​អនា​ធិប​តេយ្យ អាជ្ញា​​ធរ​​ខេត្ដ​ បាន​កំណត់​មុខ​សញ្ញា​មេខ្យល់​ និង​បាន​ឃាត់​ខ្លួន​ជាបន្ដ​​បន្ទាប់​។ប៉ុន្តែ អាជ្ញាធរ​ អះអាងថា ក្រោយ​ពី​មាន​ការ​ផ្សព្វផ្សាយ និង​ពន្យល់​ពី​សំណាក់អាជ្ញាធរ​ខេត្ដ​ព្រះសីហនុ ក្នុង​រយៈពេល​ជាង១សប្ដាហ៍នេះ ប្រជាពលរដ្ឋ​ដែល​សម្រុក​ទៅ​បោះ​បង្គោល​ព្រំដី​បែប​អនាធិប​តេយ្យ​នោះ បានបញ្ឈប់​សកម្មភាពអស់ហើយ។

បើតាម លោក សុខ សុខុម ប្រធានអង្គការ CNRO ប្រចាំខេត្តព្រះសីហនុ ការ​បោះបង្គោល​ទន្ទ្រាន​កាន់កាប់​ដី​សាធារណៈ​របស់​រដ្ឋ និង​ដីឯកជន កើតឡើងនៅតំបន់​ព្រៃ​ឧទ្យាន​ជាតិ​រាម ចំណែកការចាក់ដី​លុប​សមុទ្រ កើតឡើង​នៅ​ស្រុក​ស្ទឹងហាវ​ជាដើម។

លោក សុខ សុខុម បានអះអាងថា មេខ្យល់​​មួយ​ចំនួន​គឺជា​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​បាន​ដឹក​​ពលរ​ដ្ឋ​ តាម​រថយន្ត​ក្រុង នាពេល​យប់​មក​ដាក់​នៅ​ខេត្ដ​ព្រះសីហនុ ដើម្បី​ទៅបោះបង្គោលលើ​ដី​សាធា​រណៈ​របស់​រដ្ឋ និង​​ដី​ឯកជន ខណៈខេត្តជាប់មាត់​សមុទ្រ​មួយនេះកំពុងមានការអភិវឌ្ឍខ្លាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ