អានតួអត្ថបទ
កម្ពុជា-សិទ្ធិមនុស្ស

ហិង្សា​ទំនាស់​ដីធ្លី​ នៅ​ខេត្ត​ព្រះ​សីហនុ​៖ ​មន្រ្តី​កង​រាជ​អាវុធ​ហត្ថ​៦​នាក់​ និង​ទាហាន​ម្នាក់​ទទួល​វិន័យ​រដ្ឋបាល​ និង​ត្រូវ​កសាង​សំណុំរឿង​ទៅ​តុលា​ការ​

កង​រាជ​អាវុធ​ហត្ថ​​លើ​​ផ្ទៃ​​ប្រទេស​​នៅ​ថ្ងៃ​ចន្ទ​នេះ ​បាន​ប្រកាស​លទ្ធ​ផល​​នៃ​ការ​​ស៊ើប​​អង្កេត​​លើ​​មន្រ្តី​​កង​​រាជ​អាវុធ​ហត្ថ​ ដែល​ប្រើ​​ហិង្សា​​លើ​​ពលរដ្ឋ​​ក្នុង​ពេល​​ចុះ​​អនុវត្តន៍​សាលដី​កា​​លើ​ទំ​នាស់​​ដីធ្លី​មួយ​​កន្លែង​​នៅ​​ខេត្ត​​ព្រះ​​សីហនុ​​កាល​ពី​​ថ្ងៃ​ទី២៤​​ខែ​មករា​ឆ្នាំ​២០១៩​។ ​តុល្យ​ការ​ចុង​ក្រោយ ​គឺ​មាន​មន្រ្តី​កង​រាជអាវុធ​ហត្ថ​ចំនួន​​៥​នាក់​​រួម​ទាំង​មេបញ្ជាការ​រង​PM​ ខេត្ត​ព្រះ​សីហនុ​ម្នាក់​​ត្រូវ​ទទួល​​វិន័យ​​រដ្ឋបាល​ ខណៈ​​មន្រ្តី​PM​ម្នាក់​ និង​​ទាហាន​​ម្នាក់​ទៀត​ ត្រូវ​បាន​កសាង​​សំណុំ​រឿង​​បញ្ជួន​ទៅ​តុលាការ​​ប្រឈម​នឹង​ការ​ជាប់​ទោស​។ ​

ទិដ្ឋភាពជម្លោះដីធ្លីនៅខេត្តព្រះសីហនុថ្ងៃទី២៤មករា២០១៩
ទិដ្ឋភាពជម្លោះដីធ្លីនៅខេត្តព្រះសីហនុថ្ងៃទី២៤មករា២០១៩ @RFI
ផ្សាយពាណិជ្ជកម្ម

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យ​កង​រាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បានប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFI​ក្រោយ​ពី​បញ្ចប់​សន្និសីទកាសែតថា ការ​ដែល​ក្រុម​ប្រឹក្សា​វិន័យ​របស់​កងរាជអាវុធ​ហត្ថ​សម្រេច​ដាក់​វិន័យ​ទៅលើ​PMទាំង៥នោះ គឺមកពីពួកគេទ្វេសប្រហែស​ក្នុង​ការ​គ្រប់​គ្រង​ស្ថានការណ៍​ដែល​នាំឲ្យ​មាន​ហិង្សា​កើត​ឡើង។ ហិង្សាដែលបណ្តាលឲ្យពលរដ្ឋ២នាក់រងរបួស​ដោយ​គ្រាប់​កាំភ្លើង។

បើតាម​លោក អេង ហ៊ី គ្រាប់​កាំភ្លើង​ដែល​ត្រូវពលរដ្ឋនោះ​មិន​មែនជាគ្រាប់​កាំភ្លើង​ដែល​បំពាក់ឲ្យ​កង​រាជអាវុធ​ហត្ថ​ដែល​ចុះ​ប្រតិបត្តិការនោះទេ ពោលជាគ្រាប់កាំភ្លើង​កែច្នៃ។ តែ​លោក​អះអាងថា សមត្ថកិច្ច​នៅ​បន្ត​ស្រាវជ្រាវ​រក​ម្ចាស់​គ្រាប់​កាំភ្លើងកែ​ច្នៃ​នោះបន្ថែមទៀត។

តុល្យការចុងក្រោយ គឺមានមន្រ្តីកងរាជអាវុធហត្ថចំនួន​៥នាក់​រួមទាំងមេបញ្ជាការរងPMខេត្តព្រះសីហនុម្នាក់​ត្រូវទទួល​វិន័យ​រដ្ឋបាល ខណៈ​មន្រ្តីPMម្នាក់ និង​ទាហាន​ម្នាក់ទៀត ត្រូវបានកសាង​សំណុំរឿង​បញ្ជួនទៅតុលាការ​ប្រឈមនឹងការជាប់ទោស។

ទោះជាបែបនេះក្តី អ្នកនាំពាក្យ​កង​រាជអាវុធហត្ថលើ​ផ្ទៃ​ប្រទេស​បាន​ប្រកាស​សុំ​ទោសជាសាធារណៈ​ចំពោះ​ករណី​កើតមាន​ហិង្សានៅគ្រា​ចុះ​អនុវត្តន៍​សាលដីកា​លើ​ទំនាស់​ដីធ្លី​នៅខេត្ត​ព្រះ​សីហនុ​កាលពី​ថ្ងៃ ទី២៤​ខែមករា​ឆ្នាំ​២០១៩។

គួររំឭកជូនថា​ ជម្លោះដី​ធ្លី​នៅ​ខេត្ត​ព្រះ​សីហនុ​កាលពីថ្ងៃ​ទី​២៤​ខែ​មករា​នោះ ​បណ្តាល​​ឲ្យ​មនុស្ស​ម្នាក់​របួស​ធ្ងន់​ដោយ​គ្រាប់កាំ​ភ្លើង​ និង​ម្នាក់​ទៀត​របួសស្រាល​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ