អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ករណី លោក កឹម សុខា៖ ចៅក្រម​ស៊ើប​សួរ​បន្ត​ឃុំ​៦​ខែទៀត ប៉ុន្តែ​មេធាវី​ថា​មិន​អាច​ទទួល​យក​បាន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចៅក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​បន្ត​ឃុំ​ខ្លួន លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្រ្គោះ​ជាតិ ៦​ខែ​ទៅ​មុខ​ទៀត បន្ទាប់​ពី​ឃុំ​ខ្លួន​អស់​រយៈ​ពេល​៦​ខែ​កន្លង​មក​នេះ នៅ​មិន​ទាន់​បើក​សវនាការ​ជំនុំ​ជម្រះ។ ការ​ដែល​ចៅក្រម​សម្រេច​ដូច​នេះ ដោយ​សំអាង​ថា ដើម្បី​បង្ការ​កុំ​ឲ្យ​មាន​បទ​ល្មើស​កើត​ឡើង​ជា​ថ្មី​និង​រក្សា​ជន​ត្រូវ​ចោទ​ទុក​ជូន​តុលាការ​ចាត់​ការ ខណៈ​លោក កឹម សុខា កំពុង​តែ​មាន​ជំងឺ​ផង​នោះ។ ក៏​ប៉ុន្តែ​ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​អតីត​ប្រធាន​គណបក្ស​ប្រឆាំង​នេះ មិន​អាច​ទទួល​យក​បាន​ចំពោះ​ការ​សម្រេច​​ឃុំ​ខ្លួន​កូន​ក្តី​បន្ត​ទៀត​ឡើយ។ តើ​ហេតុ​អ្វី​បាន​ជា​ក្រុម​មេធាវី​មិន​អាច​ទទួល​យក​បាន​ចំពោះ​សេចក្តី​សម្រេច​បែប​នេះ។​

លោក ​កឹម ​សុខា នៅ​ក្នុង​​សវនា​ការ​នា​ពេល​កន្លង​មក
លោក ​កឹម ​សុខា នៅ​ក្នុង​​សវនា​ការ​នា​ពេល​កន្លង​មក @សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ