បទយកការណ៍
សហគមន៍ស្មសាន មិនចង់រស់នៅកន្លែងថ្មីតាមសំណើសាលាក្រុង
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:២២
ប្រជាពលរដ្ឋសហគមន៍ស្មសាន ដែលរស់នៅលាយឡំជាមួយផ្នូរខ្មោច ក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានលើកឡើងថាពួកគាត់មិនទៅរស់នៅផ្ទះថ្មី ដែលសាលាក្រុងភ្នំពេញគ្រោងផ្តល់ឲ្យនោះទេ។ មិនទៅរស់នៅ ដោយសារតែផ្ទះនោះ មានទំហំតូចពេក។ ជាការលើកឡើងបន្ទាប់ពីសាលាក្រុងភ្នំពេញ ចង់ឲ្យប្រជាពលរដ្ឋក្នុងសហគមន៍នេះ ផ្លាស់ប្តូរទៅរស់នៅលំនៅដ្ឋាន ដែលរៀបចំដោយសាលាក្រុងភ្នំពេញ។