លោក កន សាវាង្ស៖«ការមិនចូលរួមសង្កេតការណ៍បោះឆ្នោត គឺដោយសារអ្នកសង្កេតការណ៍ ភ័យខ្លាច »
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:១៧
គណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា (ខុមហ្វ្រែល) បានអះអាងថាអង្គការឃ្លាំមើលការបោះឆ្នោតមួយនេះ បានសម្រេចមិនចូលរួមដាក់អ្នកសង្កេតការណ៍ផ្លូវការ នៅក្នុងឱកាសនៃការបោះឆ្នោតសកល នៅថ្ងៃទី២៩ខែកក្កដា ខាងមុខ។ ក៏ប៉ុន្តែ ខុមហ្វ្រែល នឹងមានប្រជាពលរដ្ឋស្ម័គ្រចិត្តមួយចំនួនធ្វើការងារ នៅខាងក្រៅការិយាល័យបោះឆ្នោត។ លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេត អង្គការខុមហ្វ្រែលថ្លែងថា ការដែលខុមហ្វ្រែលមិនបានដាក់អ្នកសង្កេតការណ៍ផ្លូវការ គឺដោយសារការព្រួយបារម្ភ និងការភ័យខ្លាចរបស់អ្នកសង្កេតការណ៍ ខណៈដែលបន្ទប់ស្ថានការណ៍បោះឆ្នោត ដែលបណ្តុំដោយអង្គការសង្គមស៊ីវិលចំនួន៤០ លែងមានទៀតហើយ។ ក៏ប៉ុន្តែលោកបញ្ជាក់ថា ខុមហ្វ្រែលនឹងពិចារណាចូលរួមជាផ្លូវការ យោងទៅលើការប្រែប្រួលនៃស្ថានការណ៍នយោបាយ។