ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 24/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 23/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 23/08 12h00 GMT
កម្ពុជា

ក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការរាយការណ៍ព័ត៌មានអំពើហិង្សាលើស្រ្តី បង្កើតឡើងដើម្បីដាស់តឿនអ្នកសារព័ត៌មាន

media  
កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ​ពី​ការ​ប្រកាស​រួម​ស្តី​ពី​ក្រម​ប្រតិបត្តិ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សម្រាប់​ការ​រាយការណ៍​ព័ត៌មាន​អំពើ​ហិង្សា​លើ​ស្រ្តី @ សហការី

ក្លិប​អ្នក​កាសែត​កម្ពុជា​ នៅ​ព្រឹក​ថ្ងៃ​ទី​ ១១​ សីហា​ នេះ​ បាន​ធ្វើការ​ផ្សព្វផ្សាយ​ពីការ​ប្រកាស​រួម​ស្តីពី​ក្រម​ប្រតិបត្តិ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្រាប់​ការ​រាយការណ៍​ព័ត៌មាន​អំពើ​ហិង្សា​លើស្រ្តី​។ ក្រម​ប្រតិបត្តិ​នេះ​ ត្រូវបាន​បង្កើត​ឡើង​ដើម្បី​រួមចំណែក​កាត់បន្ថយ​អំពើ​ហិង្សា​លើ​ស្ត្រី​ ដែលការ​ផ្សព្វផ្សាយ​ពី​ក្រមនេះ​មាន​ការ​ចូលរួម​ពី​តំណាង​ក្រសួង​កិច្ចការ​នារី​ ក្រសួង​ព័ត៌មាន​ និង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​។

អត្ថបទ​ដោយ​៖ ទី​ កញ្ញា​ និង​ តាន់​ គឹម​ច័ន្ទ​វាសនា​

លោក​ ប៉ែន​ បូណា​ ប្រធាន​ក្លិប​អ្នក​កាសែត​កម្ពុជា​ បាន​បញ្ជាក់​ថា​ ក្រម​ប្រតិបត្តិ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្រាប់​ការ​រាយការណ៍​ព័ត៌មាន​អំពើ​ហិង្សា​លើស្រ្តី​ ជា​ពន្លឺ​ក្នុង​ការ​ដាស់តឿន​ស្មារតី​ ដល់​អ្នក​កាសែត​អោយ​គោរព​តាម​ក្រម​សីលធម៌​ វិជ្ជា​ជីវៈ​ មិនមែន​ធ្វើឡើង​ក្នុង​ការ​បន្តុះ​បង្អាប់​នោះទេ​។ លើស​ពីនេះ​ ក្រម​ប្រតិបត្តិ​នេះ​ក៏​មិនមែន​ធ្វើឡើង​ក្នុង​ន័យ​ដាក់​ការ​គាប​សង្កត់​ធ្ងន់ធ្ងរ​ទៅលើ​អ្នក​ដែល​ធ្វើខុស​នោះដែរ​ តែ​ផ្ទុយ​ទៅវិញ​ នឹង​មានការ​លើក​ទឹកចិត្ត​ដល់​អ្នក​ដែលគោរព​តាម​ក្រម​ដែល​បាន​កំណត់​។ មួយ​វិញ​ទៀត​ អ្នក​សារព័ត៌មាន​គួរ​តែ​ជៀសវាង​ការ​បង្ហាញ​ព័ត៌មាន​ដែល​ធ្វើ​អោយ​ប៉ះពាល់​ដល់​អារម្មណ៍​ កិត្តិយស​ និង​សេចក្ដី​ថ្លៃថ្នូរ​របស់​បុគ្គល​ ហើយគួរ​ជៀសវាង​កុំ​អោយ​ជន​រងគ្រោះ​ រងគ្រោះ​បន្ថែម​ដោយសារ​តែ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​។

ជាមួយ​គ្នានេះ​ អ្នកស្រី​ប៉ែន​ គន្ធា​ អនុ​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​នៃ​ក្រសួង​កិច្ចការ​នារី​ បាន​អោយ​ដឹង​ដែរ​ថា​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការ​ចូលរួម​កាត់បន្ថយ​អំពើ​ហិង្សា​លើស្រ្តី​ និង​កុមារី​។ អ្នកស្រី​បាន​បន្ថែម​ថា​ ប្រព័ន្ធ​ផ្សព្វផ្សាយ​មាន​ឥទ្ធិពល​វិជ្ជមាន​ក្នុងការ​ផ្លាស់ប្តូរ​ឥរិយាបថ​របស់​អ្នក​ប្រើប្រាស់​ ប្រសិន​បើ​ពួកគេ​ធ្វើការ​ផ្សព្វផ្សាយ​មាន​ក្រមសីលធម៌​ និង​វិជ្ជាជីវៈ​។ ហេតុដូច្នេះ​ ដើម្បី​ឲ្យ​ក្រម​ប្រតិបត្តិ​មាន​ប្រសិទ្ធភាព​ទាមទារ​ឲ្យមាន​ការ​សហការ​ខ្ពស់ពី​អ្នកសារព័ត៌មាន​ ដោយ​ហេតុថា​វាមិនមែន​ជា​ច្បាប់​ក្នុងការ​ដាក់​ទោសទណ្ឌ​នោះទេ​ ។

គួរបញ្ជាក់​ផងដែរថា​ ក្រម​ប្រតិបត្តិ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្រាប់​ការរាយការណ៍​ព័ត៌មាន​អំពើ​ហិង្សា​លើស្រ្តី​ត្រូវ​បាន​ចុះហត្ថលេខា​ប្រកាស​ឲ្យ​អនុវត្ត​នៅ​ថ្ងៃទី​២០​ កក្កដា ​២០១៧​ ដោយ​ក្រសួង​ព័ត៌មាន​ និង​ក្រសួង​កិច្ចការ​នារី​។ ក្រម​ប្រតិបត្តិនេះ​ មាន​១៥ប្រការ​ និង​មាន​គោលបំណង​ទប់ស្កាត់​ការ​យក​ករណី​ហិង្សា​លើស្ដ្រី​ ធ្វើជា​ព័ត៌មាន​កំសាន្ត​សប្បាយ​ និង​ដើម្បី​កែប្រែ​ឥរិយាបទ​សង្គម​ក្នុងការ​លុបបំបាត់​អំពើ​ហិង្សា​លើស្ដ្រី​។

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ