អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

កង​ទ័ព​ប្តឹង​លោក សម រង្ស៊ី ថា​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សន្តិសុខ​ជាតិ តែ​មន្រ្តី​អតីត​បក្ស​ប្រឆាំង ថា​មិន​ចាប់​អារម្មណ៍

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាល​ពី​ព្រឹក​ថ្ងៃ​ទី​០៧ ធ្នូ ឆ្នាំ​២០១៧ មេធាវី​តំណាង​អគ្គមេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ លោក វង្ស ភក្តី បាន​ដាក់​ពាក្យ​បណ្តឹង​ជា​ផ្លូវ​ការ​ទៅ​កាន់​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ប្តឹង​អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ លោក សម រង្ស៊ី ពី​បទ​ញុះញង់​កង​ទ័ព​កុំ​ឲ្យ​ស្តាប់​បញ្ជា​នាយក​រដ្ឋមន្រ្តី ដែល​កង​ទ័ព​បាន​ចាត់​ទុក​ថា ជា​អំពើ​ក្បត់​ជាតិ និង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សន្តិសុខ​ជាតិ។ ការ​ដាក់​ពាក្យ​ប្តឹង​នេះ គឺ​ក្រោយ​ពី​មាន​ប្រតិកម្ម​ពី​កង​ទ័ព បន្ទាប់​ពី​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ បាន​អំពាវនាវ​ឱ្យ​កង​ទ័ព​បង្វែ​កាណុង​មក​លើ​ រាជរដ្ឋាភិបាល ហើយ​បង្គាប់​ឱ្យ​កង​ទ័ព​ឈប់​គាំទ្រ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន។ ផ្អែក​តាម​ច្បាប់ តើ​ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី ពិត​ជា​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សន្តិសុខ​ជាតិ​ឬ​ទេ?

រូបភាព​ចាស់៖ លោក សម​ រង្ស៊ី អតីត​ប្រ​ធាន​គណបក្ស​​សង្គ្រោះ​ជាតិ
រូបភាព​ចាស់៖ លោក សម​ រង្ស៊ី អតីត​ប្រ​ធាន​គណបក្ស​​សង្គ្រោះ​ជាតិ rfi/siv channa
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ