អានតួអត្ថបទ
បទសម្ភាស

លោក​ សុខ សំអឿន​៖ «រដ្ឋាភិបាល​នឹង​សម្រេច​ចិត្ត​ដ៏​ឆ្លាតវៃ​ លើ​សេចក្តី​ព្រាង​ច្បាប់​ NGO»

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​ RFI នៅ​រាត្រី​នេះ​ គឺ​លោក​មេធាវី ​សុខ ​សំអឿន​ ប្រធាន​សម្រប​សម្រួល​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​ ហៅ​កាត់​ថា​ ច្រាក់​ (CHRAC) ជុំវិញ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល។ សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​រដ្ឋាភិបាល​គ្រោង​នឹង​អនុម័ត​នៅ​ថ្ងៃ​សុក្រ​ទី​៥​មិថុនា​ខាង​មុខ​នេះ​ បើ​ទោះ​បី​ជា​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ និង​ឧបការី​រង​រដ្ឋ​មន្រ្តី​ការ​បរទេស​អាមេរិក​លោក​ Scott Busby បាន​ជម្រុញ​ឱ្យ​មាន​ការ​ពិភាក្សា​ប្រកប​ដោយ​តម្លា​ភាព​មុន​ពេល​អនុម័ត​ក្តី។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​ លោក​មេធាវី សុខ សំអឿន រំពឹង​ថា​ ​រដ្ឋាភិបាល​នឹង​សម្រេច​ចិត្ត​ប្រកប​ដោយ​ភាព​វៃឆ្លាត​ ទាក់ទង​ទៅ​នឹង​សេចក្តី​ព្រាង​ច្បាប់​ដ៏​ចម្រូង​ចម្រាស់​នេះ។

លោក​មេធាវី សុខ សំអឿន ប្រធាន​សម្រប​សម្រួល​គណៈកម្មាធិការ​ប្រព្រឹត្តិ​កម្ម​នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​។
លោក​មេធាវី សុខ សំអឿន ប្រធាន​សម្រប​សម្រួល​គណៈកម្មាធិការ​ប្រព្រឹត្តិ​កម្ម​នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​។ RFI
ផ្សាយពាណិជ្ជកម្ម

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ