អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើ​កង្វះ​នីតិ​រដ្ឋ​ឬ​មក​ពី​អ្នក​នយោបាយ ​ដែល​បាន​ជំរុញ​ឲ្យ​មាន​«​តុលាការ​មហាជន​»​?​

ចុះផ្សាយ​នៅ​ថ្ងៃ៖

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា ​បាន​ចោទ​ប្រកាន់​ត្រង់ៗ​ថា ​អ្នក​នយោបាយ​បក្ស​ប្រឆាំង ​បាន​រួម​ចំណែក​មួយ​ផ្នែក​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ «​តុលាការ​មហាជន​» ​តាម​រយៈ​ការ​បញ្ចេញ​សារ​នយោបាយ ​ដែល​នាំ​ឲ្យ​មាន​កំហឹង ​ការ​ឈឺចាប់ ​និង​ការ​ស្អប់​ខ្ពើម​គ្នា​ជា​ដើម​។ ​ប៉ុន្តែ​មន្ត្រី​អតីត​គណបក្ស​ប្រឆាំង​បាន​ច្រាន​ចោល​។ ​បើ​តាម​លោក ​អ៊ូ ​ច័ន្ទរ័ត្ន ​ការ​អស់​ជំនឿ​លើ​ប្រព័ន្ធ​តុលាការ ​ទើប​ជំរុញ​ឲ្យ​មាន​តុលាការ​មហាជន​កើត​ឡើង​។ តើ​​មក​ពី​កង្វះ​​នីតិ​រដ្ឋ​​ឬ​​មក​​ពី​​អ្នក​​នយោបាយ ​​ដែល​បាន​ជំរុញ​ឲ្យ​មាន​«​តុលាការ​មហាជន​»​?​ 

មហាជន​កំពុង​ចោម​រោម​វាយ​ទៅ​លើ​ជន​សង្ស័យ ​ដោយ​គ្រាន់​តែ​គេ​ស្រែក​ថា ​ចោរ​.........។​​
មហាជន​កំពុង​ចោម​រោម​វាយ​ទៅ​លើ​ជន​សង្ស័យ ​ដោយ​គ្រាន់​តែ​គេ​ស្រែក​ថា ​ចោរ​.........។​​ @OHCHR
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ