អានតួអត្ថបទ
បទសម្ភាស

លោក​​ នេត្រ​ ភក្ដ្រា​៖ ​កម្ពុជា​ប្តេជ្ញា​ម៉ឺងម៉ាត់​ក្នុង​ការ​បញ្ជូន​កាក​សំណល់​ផ្លាស្ទិក​៨៣​កុងតឺន័រ​ទៅ​ប្រទេស​ដើម​វិញ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវប្រចាំថ្ងៃ​របស់​វិទ្យុបារាំង​អន្តរជាតិ ​RFI ​នៅ​រាត្រី​នេះ ​គឺ​លោក​ នេត្រ ភក្ដ្រា ​រដ្ឋ​លេ​ខា​ធិការ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​ ជុំវិញ​បញ្ហា​កាក​សំណល់​៨៣​កុងតឺន័រ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​។ ​ជុំវិញ​បញ្ហា​នេះ ​លោក​ នេត្រ ភក្ដ្រា​ បាន​ធ្វើ​តុល្យការ​ចុង​ក្រោយ​ថា ​កាក​សំណល់​ទាំង​៨៣​កុងតឺន័រ ​ដែល​មាន​ទំងន់​១៦០០​តោន​នេះ ​គឺ​មាន​ប្រភព​មក​ពី​សហរដ្ឋ​អាមេរិក ​និង​កាណាដា ​ហើយ​ត្រូវ​បាន​នាំ​ចូល​ដោយ​ក្រុម​ហ៊ុន​មួយដែ​ល​មាន​ម្ចាស់​ជា​ជន​ជាតិ​ខ្មែរ​។​ បើ​តាម​លោក​ នេត្រ ភក្ដ្រា ​របាយ​ការណ៍​ស៊ើប​អង្កេត​មួយ​នឹង​ត្រូវ​បង្ហាញ​ក្នុង​ពេល​ឆាប់ៗ​នេះ​។ ​បន្ថែម​លើ​នេះ ​លោក​បាន​គូស​បញ្ជាក់​ថា ​រដ្ឋាភិបាល​កម្ពុជា ​បាន​ប្តេជ្ញា​យ៉ាង​ម៉ឺងម៉ាត់ ​ក្នុង​ការ​បញ្ជូន​កាក​សំណល់​ផ្លាស្ទិក​ទាំង​៨៣​កុង​តឺន័រ​នេះ ​ទៅ​កាន់​ប្រទេស​ដើម​វិញ​ឲ្យ​ខាន​បាន​។​ 

លោក​ នេត្រ ភក្ត្រា ​រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​។​
លោក​ នេត្រ ភក្ត្រា ​រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​។​ @សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ