អានតួអត្ថបទ
បទសម្ភាស

លោក ​វ៉ាត់ ​ចំរើន​៖ ​ព្រឹត្តិការណ៍​រត់​ម៉ារ៉ាតុង​ចក្រភព​ខ្មែរ​ បាន​ក្លាយ​ជា​ព្រឹត្តិការណ៍​ធំ​ទី​០២​ ដើម្បី​ទាក់​ទាញ​​​ទេសចរណ៍​​បរទេស​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ ​RFI ​នៅ​រាត្រី​នេះ ​គឺ​លោក ​វ៉ាត់ ​ចំរើន ​រដ្ឋ​លេខា​ធិ​ការ​​ក្រសួង​​ទេស​​ចរណ៍ ​​និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡំ​ពិក​កម្ពុជា​។ ​ឆ្លើយ​តប​នឹង​សំណួរ​របស់​វិទ្យុ​បារាំង​អន្តរជាតិ ​RFI​ លោក ​វ៉ាត់ ​ចំរើន​ អះអាង​ថា ​ក្រៅ​ពី​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរណ៍ ​ព្រឹត្តិការណ៍​រត់​ម៉ារ៉ាតុង​ចក្រភព​ខ្មែរ​លើក​ទី​០៦ ​ឆ្នាំ ​២០១៩​នេះ ​ក៏​បាន​ជួយ​ផ្សព្វផ្សាយ​ពី​ប្រទេស​កម្ពុជា​ដែល​ត្រៀម​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ស៊ីហ្គេម​នៅ​ឆ្នាំ​២០២៣​ខាង​មុខ​នេះ​ផង​ដែរ​។ ​បើ​តាម​លោក ​វ៉ាត់ ​ចំរើន ​ព្រឹត្តិការណ៍​រត់​ម៉ារ៉ាតុង​ចក្រភព​ខ្មែរ​នេះ ​បាន​ក្លាយ​ជា​ព្រឹត្តិការណ៍​ធំ​ទី​០២ ​បន្ទាប់​ពី​ព្រឹត្តិការណ៍​រត់​ពាក់​កណ្តាល​ម៉ារ៉ាតុង ​នៅរៀងរាល់​​ខែ​ធ្នូ​ ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍​បរទេស​ ពិសេស​នៅ​ក្នុង​រដូវ​ខ្សត់​ភ្ញៀវ​នេះ​។​​ 

លោក​ វ៉ាត់ ​ចំរើន​ អគ្គ​លេខា​ធិ​ការ​គណៈកម្មាធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា ​និង​​ជា​​រដ្ឋ​លេខាធិការ​ក្រសួង​ទេសច​រណ៍។ ​
លោក​ វ៉ាត់ ​ចំរើន​ អគ្គ​លេខា​ធិ​ការ​គណៈកម្មាធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា ​និង​​ជា​​រដ្ឋ​លេខាធិការ​ក្រសួង​ទេសច​រណ៍។ ​ @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ