អានតួអត្ថបទ
កម្ពុជា-នយោបាយ

ប្រតិកម្ម​បាន​ធ្លាក់​មក​ ក្រោយ​ពី​ក្រសួង​មហាផ្ទៃ​ដាក់​ពាក្យ​បណ្តឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​

ក្រសួងមហាផ្ទៃ​បានដាក់​ពាក្យបណ្តឹង​ទៅកាន់​តុលាការ​កំពូល​នៅ​ថ្ងៃទី ០៦តុលា​នេះ ដើម្បី​ស្នើសុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​តាម​បណ្តឹង​របស់​គណបក្សនយោបាយ​ចំនួន​ពីរ។ ប៉ុន្តែភ្លាមៗនេះ ប្រតិកម្ម​បាន​ធ្លា​ក់មក ទាំង​ប្រតិកម្ម​គាំទ្រ និង​ប្រតិកម្ម​ប្រឆាំង ចំពោះ​ចំណាត់ការ​របស់​ក្រសួងមហាផ្ទៃ​នៅពេលនេះ។  

អ្នកគាំទ្របក្សសង្រ្គោះជាតិមកពីបណ្តាខេត្តខ្លះ បានអះអាងថា មានការឃាត់ឃាំងដំណើររថយន្ត មិនឱ្យពួកគេមកជួបជុំគ្នា នៅទីស្នាក់ការគណបក្សសង្រ្គោះជាតិ ក្នុងសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែកញ្ញា។
អ្នកគាំទ្របក្សសង្រ្គោះជាតិមកពីបណ្តាខេត្តខ្លះ បានអះអាងថា មានការឃាត់ឃាំងដំណើររថយន្ត មិនឱ្យពួកគេមកជួបជុំគ្នា នៅទីស្នាក់ការគណបក្សសង្រ្គោះជាតិ ក្នុងសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែកញ្ញា។
ផ្សាយពាណិជ្ជកម្ម

ជាបឋម គឺ​ប្រតិកម្ម​គាំទ្រ​បាន​ធ្លាក់​មកពី​គណបក្ស​ខ្មែរ​រួបរួម​ជាតិ។ តាមរយៈ​សេចក្តី​ថ្លែង​ការណ៍ នៅថ្ងៃនេះ គណបក្ស​អំណាច​ខ្មែរ​ដែលមាន​លោក ញឹក ប៊ុនឆៃ ជា​អតីត​ប្រធាន​ដែល​​កំពុង​​ជាប់ពន្ធនាគារ​នេះ បាន​គាំទ្រ​ចំណាត់ការ​របស់​រដ្ឋាភិបាល​កម្ពុជា​ការចាត់​វិធានកា​រ​ដ៏​ត្រឹមត្រូវ​ក្នុងការ​ចាប់ខ្លួន​លោក កឹម សុខា គណបក្ស​សង្គ្រោះ​ជាតិ។ តាមរយៈ​សេចក្តីថ្លែងការណ៍​ចុះ​ថ្ងៃទី ០៦ តុលា គណបក្ស​ខ្មែរ​រួបរួម​ជាតិ មិនបាន​លើកឡើង​ពី​បណ្តឹង​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ តែ​បាន​ចាត់ទុកថា ទង្វើ​របស់លោក កឹម សុខា ដែល​ត្រូវបាន​រដ្ឋាភិបាល​ចាប់ខ្លួន​នោះ ដោយសារតែ​បាន​ប្រព្រឹត្ត​អំពើ​ផ្ទុយ​ពី​ច្បាប់ ដូច​មានចែង​នៅក្នុង​មាត្រា ៦ថ្មី (ពីរ) មាត្រា ៧ និង​មាត្រា ៤៤ថ្មី (ពីរ) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ និង​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​គណបក្សនយោបាយ​នោះ គឺជា​វិធានការ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា។

គួរ​ជំរាបជូន​ថា គណបក្ស​ខ្មែរ​រួបរួម​ជាតិ គឺជា​គណបក្ស​ទី៣ហើយ ដែល​បាន​គាំទ្រ​ចំណាត់ការ​របស់​រដ្ឋាភិបាល​លើ​ប្រធាន​គណបក្សប្រឆាំង បន្ទាប់ពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​របស់​ព្រះអង្គម្ចាស់ នរោត្តម រណ​ឬ​ទ្ធិ និង​គណបក្ស​យុវជន​កម្ពុជា របស់លោក ពេជ្រ ស្រស់។ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​យុវជន​កម្ពុជា ដែល​បានដាក់​ពាក្យបណ្តឹង​ទៅកាន់​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃទី ០៥ តុលា ដើម្បី​សុំ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។ ពាក្យបណ្តឹង​សម​ដូច​បំណង នៅ​ល្ងាច​ថ្ងៃទី ០៦ តុលា​នេះ ក្រសួងមហាផ្ទៃ ទើបតែ​បានដាក់​ពាក្យ​នេះ ទៅកាន់​តុលាការ​កំពូល​ដើម្បី​ប្តឹង​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​របស់លោក កឹម សុខា ដោយ​ផ្អែក​តាម​ពាក្យបណ្តឹង​របស់​គណបក្ស​នយោបាយ​ទាំងពីរ។

យ៉ាងណាក៏ដោយ ប្រតិកម្ម​ប្រឆាំង​ក៏មានដែរ ដែល​ធ្លាក់​មកពី​អង្គការក្រៅរដ្ឋាភិបាល Global Witness ។ អង្គការ Global Witness ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​អង់គ្លេស​បាន​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ ចូលរួម​ដោះស្រាយ​បញ្ហា​របស់​កម្ពុជា​ជាបន្ទាន់ ដោយ​មិនអាច​ឈរ​រង​ចាំមើល​សភាពការណ៍​ពីក្រោយ​តទៅទៀត​នោះទេ។ បន្ថែម​លើ​នេះ Global Witness បាន​អំពាវនាវ​ឲ្យ​ប្រទេស​ម្ចាស់ជំនួយ និង​ដៃគូរ​ពានិជ្ជកម្ម ដែលមាន​ទឹកមាត់ប្រៃ​ចូល​អន្តរាគមន៍​ជាបន្ទាន់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ