ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 10/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 10/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 10/12 12h00 GMT
general

លោក ​ហ៊ុន សែន​៖ ​កម្ពុជា​មាន​មោទនភាព​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​មេគង្គ​-​ឡានឆាង​លើក​ទី​២ ​នៅ​ភ្នំពេញ​

media  
ប្រមុខ​រដ្ឋ​និង​នាយក​រដ្ឋ​មន្រ្តី​នៃ​ប្រទេស​មហា​នុតំបន់​មេគង្គ​-​ឡាន​ឆាង ​ត្រៀម​ជួប​ប្រជុំ​គ្នា​នៅ​ភ្នំពេញ ​ថ្ងៃទី ​១០ ​មករា​ ឆ្នាំ ​២០១៨​។​ @សហការី

កម្ពុជា​​នឹង​​ធ្វើ​ជា​​សហប្រធាន​​នៃ​​កិច្ច​ប្រជុំ​​កំពូល​​កិច្ច​សហប្រតិបត្តិការ​​ប្រទេស​​នៅ​តាម​​ដង​​ទន្លេ​មេគង្គ​-​ឡាន​​ឆាង ​លើក​​ទី​២ ​នៅ​​ថ្ងៃទី ​១០ ​មករា ​ឆ្នាំ​២០១៨​នេះ ​ដោយ​មាន​​ប្រទេស​​ចំនួន​៦​ចូល​រួម​។ ​មុន​​មួយ​ថ្ងៃ​​នៃ​​កិច្ច​ប្រជុំ​​កំពូល ​ដែល​​ប្រព្រឹត្ត​ទៅ ​នៅ​​ទី​ក្រុង​​ភ្នំពេញ​​នេះ ​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ​សែន​ បាន​​សរសេរ​​នៅ​ថ្ងៃ​នេះ ​ដោយ​បាន​​ចាត់​ទុក​ថា ​ជា​​មោទន​ភាព​​មួយ​​សម្រាប់​​ជាតិ​​កម្ពុជា​។ ​តើ​​អ្វី​​ទៅ​ជា ​កិច្ច​ប្រជុំ​​កំពូល​​មេគង្គ​-​ឡាន​​ឆាង​? ​ 

ឡាន​ឆាង គឺជា​ឈ្មោះ​នៃ​ទន្លេ​មួយ​ស្ថិតនៅ​ក្នុងប្រទេស​ចិន។ ចំណែកឯ មេគង្គ ក៏​ជា​ទន្លេ​ដ៏​ធំ​ហើយ​វែង ស្ថិតនៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែលមាន​ប្រភព​មកពី​ខ្ពង់រាប​ទី​បេ​ប្រទេស​ចិន ហូ​កាត់​ប្រទេស​ចំនួន៦ រួមមាន ប្រទេស​ចិន ម៉ី​យ៉ាន់​ម៉ា ថៃ ឡាវ កម្ពុជា និង​ប្រទេស​វៀតណាម។ មេគង្គ-ឡាន​ឆាង មាន​ផ្ទៃ​ទន្លេ​សរុប​ប្រវែង​ជាង៤,៨៨០គីឡូម៉ែត្រ ដែលមាន​ផ្ទៃ​ស្ដុក​ទឹក ៧៩៥,០០០ គីឡូម៉ែត្រ​ការ៉េ ផ្គត់ផ្គង់​ប្រជាជន​ប្រមាណ ៣២៦លាន​នាក់ នៅក្នុង​អនុតំបន់​មេគង្គ-ឡាន​ឆាង។

យន្តការ​ថ្នាក់​តំបន់​ក្រៅពី​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ហៅ​កាត់​ថា អាស៊ាន មួយ​នេះ ត្រូវបាន​ផ្តួចផ្តើម​បង្កើតឡើង ដោយ​នាយករដ្ឋមន្ត្រី​ចិន​លោក លី ខឺ​ឈាង នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន-ចិន លើក​ទី១៧ ដែល​ប្រព្រឹត្តទៅ​ក្នុងប្រទេស​ម៉ី​យ៉ាន់​ម៉ា កាលពី​ឆ្នាំ២០១៤ ដើម្បី​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ការបង្កើត​សហគមន៍​មួយ​រួម​អនាគត​គ្នា​ប្រកបដោយ​ស​និ្ត​ភាព និង​វិបុលភាព ថែរក្សា​សន្តិភាព ស្ថិរភាព និង​ជំរុញ​ការអភិវឌ្ឍន៍​ក្នុង​តំបន់ និង​ជាពិសេស គឺ​ដើម្បី ព​ន្លឿ​ន «ក្រវ៉ាត់​សេដ្ឋកិច្ច និង​វិថី​សូត្រ» «វិថី​សូត្រ​សមុទ្រ​សតវត្សរ៍​ទី២១» ដែល​ហៅ​កាត់​ថា «ផ្លូវ​មួយ-ខ្សែក្រវ៉ាត់​មួយ»។ កិច្ចប្រជុំ​កំពូល​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ-ឡាន​ឆាង បាន​បើក​ធ្វើជា​លើកដំបូង កាលពី​ថ្ងៃទី ២២-២៣ ខែមីនា ឆ្នាំ២០១៦ នៅ​ទីក្រុង​សាន​យ៉ា ខេត្ត​ហៃ​ណាន ប្រទេស​ចិន ដែល​កាលណោះ ប្រទេស​ចិន និង​ប្រទេស​ថៃ បាន​ធ្វើជា​សហប្រធាន។ កិច្ចប្រជុំ​កំពូល​នេះ មាន​ប្រទេស​ចិន​ធ្វើជា​សហប្រធាន​ជា​អចិន្ត្រៃយ៍ ហើយ​ប្រទេស​នៅ​តំបន់​ទន្លេមេគង្គ ត្រូវ​ផ្លាស់ប្តូរ​វេន​គ្នា ដើម្បី​ធ្វើជា​សហប្រធាន​ជាមួយ​ចិន ទៅតាម​លំដាប់​នៃ​តួអក្សរ។

តាមរយៈ​គណនី​យ​ហ្វេ​ស​បុក​របស់ខ្លួន​នៅថ្ងៃនេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​ចាត់ទុកថា ជា​មោទនភាព​មួយ​សម្រាប់​ជាតិ​កម្ពុជា ដែល​អាច​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​មេគង្គ-ឡាន​ឆាង​លើក​ទី២ ដែល​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី១០ មករា ឆ្នាំ២០១៨នេះ។លោកនាយក​រដ្ឋមន្ត្រី បាន​បន្តថា កិច្ចប្រជុំ​នេះ​នឹង​នាំមក​នូវ​គម្រោង​អភិវឌ្ឍន៍​ជាច្រើន​សម្រាប់​ប្រជាជាតិ​រស់នៅ​តាម​ដង​ទន្លេមេគង្គ ដែល​ភ្ជាប់​ទៅ​ទន្លេ​ឡាន​ឆាន​ប្រទេស​ចិន រួមមាន ប្រទេស​កម្ពុជា, ថៃ, ឡាវ, វៀតណាម និង​ម៉ី​យ៉ាន់​ម៉ា។ តាមរយៈ​កិច្ចប្រជុំ​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ-ឡាន​ឆាង កាលពី​អំឡុង​ខែធ្នូ​ឆ្នាំ២០១៧កន្លងទៅ ប្រទេស​ចិន បានផ្តល់​ជំនួយ​ជាង ៧.៣លាន​ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​អនុវត្ត​គម្រោង​សំខាន់​ចំនួន១៦ នៅ​កម្ពុជា​ក្នុងដំណាក់កាល​ទី។ ហើយ​តាមរយៈ កិច្ចប្រជុំ​កំពូល​លើក​ទី២នៅ​ភ្នំពេញ​ដែល​ធ្វើឡើង​ក្រោម​ប្រធានបទ “ទន្លេ​របស់​យើង​ដើម្បី​សន្តិភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព”នេះ ត្រូវបាន​គេ​រំពឹងថា ឯកសារ​ចំនួន៤នឹងត្រូវ​អនុម័ត រួមមាន៖ ទី១.សេចក្តីថ្លែងការណ៍​ទីក្រុង​ភ្នំពេញ ទី២.ផែនការ​សកម្មភាព៥ឆ្នាំ​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ-ឡាន​ឆាង ពី​ឆ្នាំ១០១៨-២០២។ ទី៣.បញ្ជី​រួម​នៃ​គម្រោង​កិច្ចសហប្រតិបត្តិការ​ដំណាក់កាល​ទី២ និង​ចុងក្រោយ គឺ​របាយការណ៍​នៃ​ក្រុមការងារ​រួម​តាម​វិស័យ​អាទិភាព​ចំនួន។ កិច្ចប្រជុំ​កំពូល​មេគង្គ-ឡាន​ឆាង លើក​ទី៣ នឹង​ធ្វើឡើង​នៅក្នុង​ប្រទេស​ឡាវ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ