អានតួអត្ថបទ
កម្ពុជា-សង្គម

កម្ពុជា​អបអរសាទរ​ខួប​៣​ឆ្នាំ​នៃ​ការ​ដាក់​បញ្ចូល​ចាប៉ី​ដង​វែង​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​វប្បធម៌​អ​រូបី​នៃ​មនុស្សជាតិ​

ថ្ងៃទី ​៣០​ វិច្ឆិកា ​២០១៦​ - ​៣០ ​វិច្ឆិកា ​ឆ្នាំ២០១៩​នេះ ​គឺ​ជា​ខួប​៣​ឆ្នាំ​គត់​នៃកា​រ​ដាក់​បញ្ចូល​ចាប៉ី​ដង​វែង​របស់​កម្ពុជា ​ទៅ​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​វប្បធម៌​អរូបី​នៃ​អង្គការ​យូណេស្កូ ​នៅ​ទី​ក្រុង​អាឌីស ​អាបាបា ​ប្រទេស​អេត្យូពី​។ ​នៅ​ថ្ងៃនេះ ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​លោក​ ហ៊ុន ​សែន ​បាន​ចេញ​សារ​មួយ​ដើម្បី​អបអរសាទរ ​និង​អរគុណ​ដល់​ព្រឹទ្ធាចារ្យ​សិល្បករ​ចាប៉ី​ដងវែង​ទាំងអស់ ​ដែល​បាន​ចូលរួម​ថែរក្សា​នូវ​សិល្បៈមួ​យនេះ​អោយ​បាន​គង់វង្ស​។ ​ដោយ​ឡែក ​កាល​ពីរាត្រី ​ថ្ងៃទី ​២៩ ​វិច្ឆិកា​ម្សិលមិញ​នេះ ​សិល្បករចា​ប៉ី​ដងវែង​៣​ជំនាន់​សរុប​៤៤​រូប ​ក៏បាន​រួមគ្នាស​ម្ដែង​ចាប៉ី​ដងវែង ​នៅ​ក្នុង​មហោស្រព​ចាប៉ី​ដងវែង​លើក​ទី​៣ ​ដែល​ធ្វើ​ឡើង​នៅ​ឯ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន​។ ​វ៉ា ​សំណព្វ ​ជូន​ព័ត៌មាន​នេះ​៖  

កម្ពុជា​អបអរ​សាទរ​ខួប​៣​ឆ្នាំ​​នៃការ​ដាក់​បញ្ចូល​ចាប៉ី​ដងវែង​របស់​កម្ពុជា​ ទៅ​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​វប្បធម៌​អរូបី​នៃ​អង្គការ​យូណេស្កូ ​ថ្ងៃទី ​៣០​ វិច្ឆិកា ​ឆ្នាំ ​២០១៦។​​
កម្ពុជា​អបអរ​សាទរ​ខួប​៣​ឆ្នាំ​​នៃការ​ដាក់​បញ្ចូល​ចាប៉ី​ដងវែង​របស់​កម្ពុជា​ ទៅ​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​វប្បធម៌​អរូបី​នៃ​អង្គការ​យូណេស្កូ ​ថ្ងៃទី ​៣០​ វិច្ឆិកា ​ឆ្នាំ ​២០១៦។​​ @សហការី
ផ្សាយពាណិជ្ជកម្ម

ចាប៉ី​ដងវែង ​គឺ​ជា​ឧបករណ៍​តន្ត្រី​វ័យ​ចំណាស់​មួយ​របស់​កម្ពុជា​ និង​ដែល​មាន​ឆ្លាក់​នៅ​ជញ្ជាំង​ប្រាសាទ​អង្គរ​វត្ត​ផង​ដែរ​។ ​ចាប៉ី ​អាច​លេង​បាន​មាន​អម​ជាមួ​យប​ទ​ចម្រៀង ​ព្រម​ទាំង​អាច​ច្នៃប្រឌិត ​និង​បង្កើត​បទ​ថ្មីៗ ​ដោយ​ខ្លួន​ឯង​ទៀត​ផង​។ ​បទ​ចម្រៀង​ចាប៉ី​ជាទូទៅ​រៀបរាប់​អំពី​រឿង​បុរាណ ​ឬ​រឿង​អប់រំ​ខ្លីៗ​ដល់​ប្រជាជន​ពី​គុណធម៌ ​និង​វប្បធម៌​ជា​ដើម​។ ​នេះ​គឺ​ជា​សារ​របស់​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន ​សែន​ ដើម្បី​អបអរសាទរ​ខួប​៣​ឆ្នាំ​នៃ​ការ​ដាក់​បញ្ចូល​ចាប៉ីដង​វែង​ ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​របស់​អង្គការ​យូណេស្កូ ​ដែល​បន្ថែម​ដោយ​ការ​ថ្លែង​អំណ​គុណ​ដល់​ក្រសួង​វប្បធម៌​និង​ចាស់​ព្រឹទ្ធាចារ្យ​សិល្បករ​ចាប៉ី​ដងវែង​ទាំង​ឡាយ ​ដែល​បាន​ចូលរួម​ក្នុង​ការ​ថែរក្សា ​នូវ​សិល្បៈ​មួយ​នេះ​អោយ​បាន​គង់វង្ស​។ ​ប៉ុន្តែ​នេះ ​មិន​ទាន់​គ្រប់​គ្រាន់​នោះ​ទេ ​តាម​រយៈ​សំណេរ​លើ​បណ្តាញ​ទំនាក់​ទំនង​សង្គម​ហ្វេសបុក ​លោក​នាយករដ្ឋ​មន្ត្រី ​ហ៊ុន ​សែន ​នៅ​ថ្ងៃទី​ ៣០​ វិច្ឆិកា​នេះ ​ក៏​បាន​អំពាវនាវ​ឲ្យ​ជន​រួម​ជាតិ​របស់​លោក ​បន្ត​ជួយ​ថែ​រក្សា​សម្បត្តិ​បេតិក​ភណ្ឌ​វប្បធម៌​ជាតិ​របស់​កម្ពុជា ​ឱ្យ​នៅគង់​វង្ស​ជា​បន្ត​បន្ទាប់​ទៀត​។

​គួរ​ជំរាប​ជូន​ថា ​ចាប៉ី​ដងវែង​របស់​កម្ពុជា ​ត្រូវ​បាន​អង្គការ​យូណេស្កូ​ចុះ​បញ្ជី​ជា​បេតិក​ភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ ​កាល​ពី​ថ្ងៃទី ​៣០ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៦ ​នៅទីក្រុង​ អាឌីស ​អាបាបា ​ប្រទេស​អេត្យូពី ​ដែល​ស្ថិត​នៅ​ក្នុង​ប​ញ្ជី​បេតិក​ភណ្ឌ​អរូបី ​ត្រូវ​ការ​ការ​សង្គ្រោះ​បន្ទាន់​។ ​គណៈកម្មាធិការ​អភិរក្ស​បេតិក​ភណ្ឌ​វប្បធម៌​អរូបី​នៃ​អ​ង្គការ​យូណេស្កូ ​ក៏​បាន​អនុម័ត​លើ​ការ​ស្នើ​សុំ​ជំនួយ​ហិរញ្ញវត្ថុ​ចំនួន​២៣​ម៉ឺន​ដុល្លា​រ​របស់​កម្ពុជា ​សម្រាប់​ការ​អភិរក្ស​ចាប៉ី​ដងវែង​នេះផ​ង​ដែរ​។

​ដោយឡែក​​នៅ​ក្នុង​​មហោស្រព​ចាប៉ីដង​វែង​លើកទី​០៣ ​ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​កាល​​ពី​រាត្រី​ថ្ងៃទី ​២៩ ​វិច្ឆិកា​ ដែល​ធ្វើ​ឡើង​នៅឯ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន ​ដើម្បី​អបអរ​សាទរ​ការ​ចុះ​បញ្ជី​ចាប៉ី​ដងវែង​ជា​សម្បត្តិ​បេតិក​ភណ្ឌ​វប្បធម៌​អរូបី​នៃ​អង្គការ​យូនេស្កូ​នេះ​ សិល្បករ​ចាប៉ី​ដងវែង​ ដែល​មួយ​ចំនួន​មាន​វ័យ​ជាង​៨០​ប្លាយ​ឆ្នាំ​ទៅហើយ​នោះ ​ក៏​បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​ជួយថែ​រក្សា​និង​បន្តវេន​ពី​ពួកគាត់​ផងដែ​រ​។ ​ទន្ទឹ​ម​គ្នា​នេះ ​លោក​ ពេជ ​សារ៉ាត់ ​ប្រធាន​សមាគម​ចាប៉ី​អមតៈ បា​ន​ថ្លែង​ថា ​មហោស្រព​ចាប៉ីដងវែង​នេះ ​ធ្វើ​ឡើង​ក្នុ​ងគោ​លបំណង​ឲ្យ​ព្រឹទ្ធាចារ្យ​ចាប៉ីដង​វែង ​បាន​ជួបជុំ​ជាមួយ​យុវជន​និង​កុមារ ​ដែល​ជា​សិល្បករ​ចាប៉ី​វ័យ​ក្មេង​ និង​ដើម្បី​រក​វិធី​សាស្ត្រ​យ៉ាង​ណា ​ធ្វើ​ឲ្យ​សិល្បៈ​ចាប៉ី​ដងវែង​កម្ពុជា​មាន​និរន្តរភាព​។ ​ម្យ៉ាង​វិញ​ទៀត ​ព្រឹត្តិការណ៍​នេះ ​ក៏​ជា​ឱកាស​មួយ​ក្នុង​ការ​ជំរុញ​ការ​ផ្សព្វផ្សាយ​ពី​ទម្រង់​សិល្បៈ​ចាប៉ី​ដង​វែង ​ដែល​បាន​ចុះ​ក្នុង​បញ្ជី​សម្បត្តិ​បេតិក​ភណ្ឌ​អរូបី​របស់​អង្គការ​យូណេស្កូ ទៅ​កាន់​មហាជន​ផង​ដែរ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ