ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/11 12h00 GMT
general

សមត្ថកិច្ច​កម្ពុជា​ព្រមាន​វាយខ្នោះ​នៅ​នឹង​កន្លែង ​ប្រសិន​បើ​មាន​បាតុកម្ម​នៅ​ថ្ងៃទី​១៦ ​វិច្ឆិកា​

media  
សន្តិសុខ​ត្រូវ​រឹត​បន្តឹង​នៅ​មណ្ឌល​អប់រំ​កែ​ប្រែ​ទី​៣ ត្រពាំង​ផ្លុង ក្នុង​ខេត្ត​ត្បូង​ឃ្មុំ ជា​ទី​កន្លែង​ឃុំ​ឃាំង​លោក កឹម សុខា ប្រធាន​បក្ស​ប្រឆាំង​។ REUTERS

សមត្ថកិច្ច​កម្ពុជា​បាន​ព្រមាន​ចាប់ខ្លួន​នៅនឹងកន្លែង ប្រសិនបើ​មានការ​ប្រមូលផ្តុំ​ធ្វើបាតុកម្ម​នៅ ក្នុងកំឡុងពេល​ដែល​តុលាការ​កំពូល បើកសវនាការ​ជំនុំ​ជំ​រះ​ក្តី​លើ​បណ្តឹងសុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃទី ១៦ វិច្ឆិកា។ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​​បាន​អះអាងថា អាជ្ញាធរ​បាន​ត្រៀម​រួចហើយ ដើម្បី​ទប់ស្កាត់​ចលនា​បាតុកម្ម ដែល​​អាច​កើតមានឡើង។  

ឆ្លើយតប​ទៅនឹង​ស្ថានការណ៍​ជាក់ស្តែង អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​ព្រមាន​ជាមុន​ថា ​សមត្ថកិច្ច​កម្ពុជា អាច​នឹង​វាយខ្នោះ​ភ្លាម ទៅលើ​ជន​ទាំងឡាយណា​ដែល​ប៉ុនប៉ង​ធ្វើ​បាតុកម្ម​​នៅ​ថ្ងៃទី ១៦ វិច្ឆិកា។ ថ្ងៃទី ១៦ វិច្ឆិកា ជា​ថ្ងៃ​ដែល​តុលាការ​កំពូល​បើក​សវ​ន​ការ​ជំនុំ​​ជំ​រះ​​ក្តី​លើ​បណ្តឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។ បើតាម​នាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ ​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​ថ្លែងថា សមត្ថកិច្ច​កម្ពុជា​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ ​ដើម្បី​ទប់ស្កាត់​ការប្រមូលផ្តុំ​នៅមុខ​តុលាការ​កំពូល ដែលជា​ហេតុ​ដាក់​សម្ពាធ​ទៅ​លើ​​តុលាការ។ ទោះ​ការប្រមូលផ្តុំ​នោះ​ធ្វើ​ឡើងជា​ទ្រង់ទ្រាយ​តូច ឬ​ធំ​ក៏ដោយ។

ចំណែក​លោក គាត ចន្ទ​ថា​រិ​ទ្ធ អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ក៏បាន​លើក​ឡើង​​ពី​ការត្រៀម​កងកម្លាំង ដើម្បី​រិត​បណ្តឹង​សន្តិសុខ​នៅក្នុង​កំឡុងពេល​សវនាកា​រ​នោះ​ដែរ​។ លោក គាត ចន្ទ​ថា​រិ​ទ្ធ បាន​អះអាងថា សមត្ថកិច្ច​នឹង​អនុវត្ត​ទៅតាម​ច្បាប់​ដាច់ខាត ប្រសិន​បើ​មានការ​ប្រមូលផ្តុំ​តវ៉ា​ណាមួយ។

គួរ​ជំរាបជូន​ថា បើ​គ្មាន​ការប្រែប្រួល​ទេ តុលាការ​កំពូល​នៃ​ប្រទេស​កម្ពុជា នឹង​បើក​សវន​ការ​​ជំនុំ​ជំ​រះ​ក្តី​លើ​បណ្តឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ទៅតាម​បណ្តឹង​របស់​ក្រសួង​ម​ហា​ផ្ទៃ​​នៅ​ថ្ងៃទី ១៦ វិច្ឆិកា សប្តាហ៍​ក្រោយនេះ។ ក្រសួងមហាផ្ទៃ ក្រៅពី​បាន​ប្តឹង​សុំ​ឲ្យ​តុលាការ​​កំពូល​រំលាយ​គណបក្សប្រឆាំង​ធំជាងគេ​នៅ​កម្ពុជា​ហើយ​នោះ ក៏បាន​ប្តឹង​សុំ​ឲ្យ​តុលាការ ផ្អាក​សកម្មភាព​ធ្វើ​នយោបាយ​រយៈពេល៥ឆ្នាំ​របស់​សមាជិក​គណៈ​ក​ម្មា​ធិ​ការ​អចិន្ត្រៃយ៍​គណបក្ស និង​គណៈកម្មាធិការ​នា​យក​ប្រមាណ​ជា១០០នាក់​ផងដែរ។ ជា​អ្វី​ដែល​​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​សប្តាហ៍​នេះ បានប្រកាស​ភ្នាល់ ១​សង​១០០ ​ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ​មិនត្រូវ​បាន​រំលាយ នៅ​ថ្ងៃទី ១៦ វិច្ឆិកា ទេនោះ។

យ៉ាងណាក៏ដោយ មានការ​ព្រួយបារម្ភ​ថា អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ប្រមូល​ផ្តុំ​គ្នា​​ធ្វើបាតុកម្ម ប្រសិនបើ​រដ្ឋាភិបាល​រំលាយ​គណបក្សប្រឆាំង​មែន​នោះ។ ប៉ុន្តែ​លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​ព្យាករណ៍​ថា លទ្ធភាព​នៃ​ការធ្វើ​បាតុកម្ម​អាច​នឹង​មិន​​កើត​មាន​ឡើយ។ ត្បិត​ក្បាលម៉ាស៊ីនសំខាន់ៗរបស់​គណបក្សប្រឆាំង ហើយ​ដែល​លោក​​ចាត់ទុកថា ជា​អ្នក​សកម្ម​ក្នុងការ​ដឹកនាំ​ចលនា​ធ្វើបាតុកម្ម​កាលពី​ឆ្នាំ២០១៣នោះ បាន​​ចាក​ចេញពី​ប្រទេស​កម្ពុជា​អស់​ទៅហើយ៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ