ពិព័រណ៍ផលិតផលខ្មែរមានការគាំទ្រពីមហាជនទូទៅ តែការផ្សព្វផ្សាយហាក់នៅមានកម្រិត
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:២០
ពិព័រណ៍ផលិតផលខ្មែរ ក្រោមយុទ្ធនាការ «ទិញផលិតផលខ្មែររដូវកាលទី៤» ដែលបានរៀបចំធ្វើនៅឯមជ្ឈមណ្ឌលកោះពេជ្របានបិទបញ្ចប់ហើយ នៅថ្ងៃអាទិត្យ ទី១៣ ខែតុលានេះ។ ពិព័រណ៍ដែលមានរយៈពេល៤ថ្ងៃនេះ បានទាក់ទាញការគាំទ្រច្រើនពីមហាជនខ្មែរទូទៅ និងបានជួយពញ្ញាក់ស្មារតីពួកគេ ឲ្យងាកមកគាំទ្រនិងប្រើប្រាស់ផលិតផលក្នុងស្រុកផងដែរ។ ប៉ុន្តែម្ចាស់សិប្បកម្មខ្មែរខ្លះបានលើកឡើងថា ការផ្សព្វផ្សាយពីពិព័រណ៍នេះ ហាក់នៅមានកម្រិតនៅឡើយ។ ខាងក្រោមនេះ គឺជាបទយកការណ៍របស់ វ៉ា សំណព្វ នៅថ្ងៃចុងក្រោយនៃពិព័រណ៍ផលិតផលខ្មែរ ក្រោមយុទ្ធនាការ «ទិញផលិតផលខ្មែររដូវកាលទី៤»។