អានតួអត្ថបទ
បទយកការណ៍

ខួប​៣​ឆ្នាំ​នៃ​ការ​ចុះ​បញ្ជី​ចាប៉ី​ដងវែង​៖ ​សិល្បករ​ចាស់ៗ​អំពាវ​នាវ​ឲ្យ​​មាន​ការ​ជួយ​ថែ​រក្សា​និង​បន្ត​វេន​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃទី ​៣០​ វិច្ឆិកា​ ២០១៦​ -​ ៣០​ វិច្ឆិកា ​ឆ្នាំ២០១៩​នេះ ​គឺ​ជា​ខួប​៣​ឆ្នាំ​គត់​នៃ​ការ​ដាក់ប​ញ្ចូល​ចាប៉ី​ដងវែង​របស់​កម្ពុជា ​ទៅ​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​វប្បធម៌​អរូបី​នៃ​អង្គការ​យូណេស្កូ ​នៅទី​ក្រុង​អាឌីស ​អាបាបា ​ប្រទេស​អេត្យូពី​។​ តាម​រយៈ​មហោស្រព​ចាប៉ី​ដង​វែង​លើក​ទី​៣ ​ដែល​ធ្វើ​ឡើង​នៅ​ឯ​មជ្ឈ​មណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន ​កាល​ពី​រាត្រី​ ថ្ងៃទី​ ២៩​ វិច្ឆិ​កា​ សិល្បករ​ចាប៉ី​ដង​វែង​៣​ជំនាន់​សរុប​៤៤​រូប ​ក៏​បាន​ឡើង​មក​សម្តែង​រួមគ្នា​ ដើម្បី​អបអរ​សាទរ​ដល់​ការ​ចុះប​ញ្ជី​នេះ ​និង​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ថែរក្សា​និង​បន្ត​វេណ​​ពី​សិល្បៈ​បុរាណរ​បស់​ខ្មែរ​មួយនេះ​ ឲ្យ​បាន​គង់​វង្ស​ជា​រៀង​ដរាប​ទៅ​។​ វ៉ា ​សំណព្វ ​អ្នក​យក​ព័ត៌មាន​របស់​វិទ្យុ​បារាំង​អន្តរជាតិ​ RFI​ បាន​ចុះយក​បទយកការណ៍​នេះ​ជូន​លោក​អ្នក​ស្តាប់​ដូច​​ត​ទៅ​៖​ 

ខួប​៣​ឆ្នាំ​នៃ​ការ​ចុះ​បញ្ជី​ចាប៉ី​ដងវែង​៖ ​សិល្បករ​ចាស់ៗ​ទាមទារ​ឲ្យ​មាន​ការ​ជួយ​ថែរ​ក្សា​និង​​អ្នកបន្តវេន​។​
ខួប​៣​ឆ្នាំ​នៃ​ការ​ចុះ​បញ្ជី​ចាប៉ី​ដងវែង​៖ ​សិល្បករ​ចាស់ៗ​ទាមទារ​ឲ្យ​មាន​ការ​ជួយ​ថែរ​ក្សា​និង​​អ្នកបន្តវេន​។​ @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ