អានតួអត្ថបទ
បទសម្ភាស

កញ្ញា ​កឹម​ មនោវិទ្យា​៖ ​ទណ្ឌកម្ម​លើ​បុគ្គល​និង​ក្រុមហ៊ុន​នឹង​កើត​ឡើង ​បើ​រដ្ឋាភិបាល​កម្ពុជា​មិន​ប្តូរ​ឥរិយាបទ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

កញ្ញា កឹម មនោ​វិទ្យា អនុប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើកសំណើ៦ចំណុច ទៅកាន់​សមាជិកសភា​ស​ហ​រដ្ឋ​អាមេរិក​ចាត់វិធានកា​រ​ក្នុង​ជំហាន​​បន្ត​​មកលើ​រដ្ឋាភិបាល​កម្ពុជា។ ក្នុងចំណោម​សំណើ​រទាំង៦ចំណុច​នោះ កញ្ញា​បាន​ស្នើ​​ឲ្យ​​មានការ​ដាក់ទណ្ឌកម្ម​ដោយផ្ទាល់​ទៅលើ​បុគ្គល​និង​ក្រុមហ៊ុន​ឯកជន​មួយ ចំនួន​​នៅ​កម្ពុជា ក្នុងករណី​ដែល​រដ្ឋាភិបាល​មិន​កែរ​ប្រែ​ឥរិយាបទ។ សំណើ​ទាំងនោះ ត្រូវ​បាន​​លើកឡើង នៅក្នុង​ពេលដែល​កញ្ញា បាន​ចូលរួម​ផ្តល់​សក្ខីកម្ម ក្នុងនាម​ជា​សាក្សី នៅ​ចំពោះមុខ​អនុគណៈកម្មការ​អាស៊ី និង​ប៉ាស៊ីហ្វិក នៃ​គណៈកម្មាធិការ​កិច្ចការបរទេស នៃ​សភាតំណាងរាស្ត្រ​សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី ១២ ធ្នូ ដែលមាន​ការចូលរួម​ពី​វាគ្មិន​ចំនួន​ពីររូប​ផ្សេងទៀត។ ដូច្នេះ ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​រាត្រី​នេះ គឺ​កញ្ញា កឹម មនោ​វិទ្យា អនុប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ តាម​ការសាកសួរ ពី វ៉ា សំណព្វ។ 

កញ្ញា ​កឹម ​មនោវិទ្យា ​អនុប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។​
កញ្ញា ​កឹម ​មនោវិទ្យា ​អនុប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។​ @សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ