កញ្ញា កឹម មនោវិទ្យា៖ ទណ្ឌកម្មលើបុគ្គលនិងក្រុមហ៊ុននឹងកើតឡើង បើរដ្ឋាភិបាលកម្ពុជាមិនប្តូរឥរិយាបទ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៩:១២
កញ្ញា កឹម មនោវិទ្យា អនុប្រធានផ្នែកកិច្ចការសាធារណៈនៃអតីតគណបក្សសង្គ្រោះជាតិ បានលើកសំណើ៦ចំណុច ទៅកាន់សមាជិកសភាសហរដ្ឋអាមេរិកចាត់វិធានការក្នុងជំហានបន្តមកលើរដ្ឋាភិបាលកម្ពុជា។ ក្នុងចំណោមសំណើរទាំង៦ចំណុចនោះ កញ្ញាបានស្នើឲ្យមានការដាក់ទណ្ឌកម្មដោយផ្ទាល់ទៅលើបុគ្គលនិងក្រុមហ៊ុនឯកជនមួយ ចំនួននៅកម្ពុជា ក្នុងករណីដែលរដ្ឋាភិបាលមិនកែរប្រែឥរិយាបទ។ សំណើទាំងនោះ ត្រូវបានលើកឡើង នៅក្នុងពេលដែលកញ្ញា បានចូលរួមផ្តល់សក្ខីកម្ម ក្នុងនាមជាសាក្សី នៅចំពោះមុខអនុគណៈកម្មការអាស៊ី និងប៉ាស៊ីហ្វិក នៃគណៈកម្មាធិការកិច្ចការបរទេស នៃសភាតំណាងរាស្ត្រសហរដ្ឋអាមេរិក កាលពីថ្ងៃទី ១២ ធ្នូ ដែលមានការចូលរួមពីវាគ្មិនចំនួនពីររូបផ្សេងទៀត។ ដូច្នេះ ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ គឺកញ្ញា កឹម មនោវិទ្យា អនុប្រធានផ្នែកកិច្ចការសាធារណៈនៃអតីតគណបក្សសង្គ្រោះជាតិ តាមការសាកសួរ ពី វ៉ា សំណព្វ។